កីឡា
ព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយ Emmanuel Junior Mbarga ជាផ្លូវការហើយ
បន្ទាប់ពីមានភាពស្ងប់ស្ងាត់អំពីរឿងរ៉ាវចាកចេញ និងស្នាក់នៅបន្ត រវាង ក្លិបព្រះខ័នរាជស្វាយរៀង ជាមួយកីឡាករសញ្ជាតិកាម៉េរូន Emmanuel Junior Mbarga ពេលនេះភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាជាផ្លូវការ ក្រោយរង់ចាំអស់រយៈពេលជាង ២ខែ។

ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា ជើងទី២ បានបើកតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ និងបានបិទនៅថ្ងៃទី២២ ខែកក្កដា ស្របពេលដែលកីឡាករ Emmanuel Junior Mbarga ទទូចចង់ចាកចេញពីក្លិប ប៉ុន្តែត្រូវបានក្លិបបដិសេធ និងឈានទៅដល់ក្លិបបន្ថែមកីឡាករថ្មី គឺកីឡាករ Victor Blasco ជំនួសរូបគេ។ និងធ្វើឱ្យរូបគេបានត្រឹមតែហ្វឹកហាត់ជាមួយក្លិប ប៉ុន្តែការប្រកួតនៅជើងទី២ ពុំអាចចូលរួមប្រកួតបានឡើយ ដោយសារពុំត្រូវបានចុះឈ្មោះ ដ្បិតមានកីឡាករបរទេស ៥ នាក់។

Emmanuel Junior Mbarga បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីពាក់កណ្ដាលរដូវកាល ឆ្នាំ២០២១ ហើយរកបាន ៤ គ្រាប់ផងដែរ ក្នុងរដូវកាល២០២១។ ចូលដល់រដូវកាល២០២២ រូបគេបានរកគ្រាប់បាល់បាន ៣ គ្រាប់ ជាពិសេសបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ (assist) ៧ ដងផងដែរ និងរួមចំណែកជួយឱ្យក្លិបឈរកំពូលតារាងនៃលីគ ដល់បច្ចុប្បន្ន៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


