Connect with us

កីឡា

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោយ​បញ្ចប់​ការសាងសង់ នឹង​មាន​ការប្រកួត​ជាច្រើន

បានផុស

នៅ

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅថា CAMSOC បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ ដើម្បី​បម្រើ​ដល់​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អគ្គលេខា​មានប្រសាសន៍ថា ក្រោយពេល​បញ្ចប់​ការ​សាង​សង់​កីឡដ្ឋាន​ធំ​(Main Stadium) យើង​មាន​សកម្មភាព​ច្រើន​ណាស់ ដូចជា​ពិធី​សម្ពោធ​ជា​ផ្លូវការ ដែល​នៅក្នុង​ពិធី​សម្ពោធ​នេះ​នឹងមាន​ការប្រកួត​មិត្តភាព​រវាង​កម្ពុជា​-​ចិន និង​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រាប់​ការប្រកួត​ជម្រុះ​អន្តរជាតិ ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ទ្វីប​អាស៊ី​ផ្សេងទៀត​អាចយ​កមក​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​សាកល្បង​នូវ​ទីលាន​ប្រកួត​បាល់ទាត់​ថ្មី បរិយាកាស​ថ្មី។ ការប្រកួត​បាល់ទាត់​អន្តរជាតិ​នានា អាច​នឹង​ចាប់ផ្តើម​ធ្វើទៅបាន​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២១​តទៅ ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ ក៏​នឹង​ប្រើប្រាស់​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​ ផងដែរ​។​ ជារួម​ការបើក​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា មក​ប្រកួត​នៅទីនេះ គឺ​ដើម្បី​ឲ្យ​បន្សាំ​ខ្លួន​ទៅ​នឹង​កីឡដ្ឋាន​ថ្មី ក្នុងការ​បង្កើន​គុណ​ផល​បច្ចេកទេស​របស់​អត្តពលិក​ឲ្យ​បានល្អ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

​អគ្គលេខាធិការ CAMSOC បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០២២ កម្ពុជា​អាច​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​តេស្ត​មុន​ស៊ី​ហ្គេម (Pre-SEA Games) ដោយ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ចំនួន​១០​ផ្សេងទៀត អាច​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​តាម​ប្រភេទ​កីឡា​នីមួយៗ មក​ប្រកួត​ឆ្លាស់គ្នា​បាន ដើម្បី​ឲ្យ​ការប្រើប្រាស់​កីឡដ្ឋាន​ធំ​(Main Stadium)​របស់​យើង​មាន​និរន្តរភាព ក៏ដូចជា​ជួយ​ផ្តល់​ជា​បទពិសោធន៍ ដល់​ការរៀបចំ​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កាន់តែ​ច្រើន​ ផងដែរ​។ និយាយ​រួម ចាប់ពី​ឆ្នាំ​២០២១​នេះ​តទៅ យើង​មាន​កិច្ចការ​ជាច្រើន ដែល​ត្រូវ​បន្ត​ធ្វើ​យ៉ាងសកម្ម ពីព្រោះ​ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចាប់​ផ្តើម​អនុវត្ត​ការងារ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​លោក​ ថោង ខុន វាយតម្លៃ​ខ្ពស់​ចំពោះ​ ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម