កីឡា
កុំភ្លេច ក្រុមបាល់ទះកម្ពុជា ប្រកួតជាមួយ គុយបា ម៉ោង៧យប់នេះ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះជម្រើសជាតិគុយបា វេលាម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលានេះ នៅទីលានបាល់ទះវិសាខា។

បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ២សិត១ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលានេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រូវកម្តៅសាច់ដុំក្នុងមិត្តភាពអន្តរជាតិជាមួយ គុយបា ដើម្បីជាការអបអរសាទរពិធីបើកការប្រកួតបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២។
ក្រុមបាល់ទះគុយបាបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា កន្លងទៅនេះ ហើយតាមដំណឹងក្រៅផ្លូវការ ពួកគេបានសាកដៃជាមួយក្រុមជម្រើសជាតិកម្ពុជារហូតដល់៥សិត។ ក្នុងនោះកម្ពុជាឈ្នះ៣សិត ហើយគុយបាឈ្នះ២សិត ដូច្នេះការប្រកួតមិត្តភាពយប់នេះច្បាស់ថា ល្អមើល និងគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។

ការប្រកួតនេះក៏ជាការត្រៀមខ្លួន និងពង្រឹងសមត្ថភាពរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ តាមការគ្រោងទុក បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រុមបាល់ទះកម្ពុជាគ្រោងនឹងធ្វើដំណើរប្រកួតមិត្តភាពអន្តរជាតិជាច្រើនទៀតនៅអាស៊ាននាពេលខាងមុខ ជាពិសេសដើមឆ្នាំ២០២៣មុនពេលស៊ីហ្គេមមកដល់៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


