កីឡា
ម៉ោង១២ថ្ងៃនេះ ខាន់ ចេសា ត្រូវប្រជែងដៃគូ១៦រូបជើងឯកជឺជីតស៊ូពិភលោក
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ត្រូវចាប់ផ្តើមប្រកួតជឺជីតស៊ូជើងឯកពិភពលោកវេលាម៉ោង១២ថ្ងៃត្រង់នេះហើយ បន្ទាប់ពីថ្លឹងទម្ងន់រួចរាល់នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម។

តាមការឲ្យដឹងពីសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាថា ការថ្លឹងទម្ងន់បានធ្វើរួចរាល់ ក្នុងប្រភេទទម្ងន់ -៥២គីឡូក្រាមសម្រាប់កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា ។ ទម្ងន់នេះមានកីឡាការិនីសរុប១៧នាក់ មកពី១៥ប្រទេសប្រទេសផ្សេងគ្នាជុំវិញពិភពលោកចូលរួមប្រកួត វេលាម៉ោង ៩:០០ព្រឹកនៅទីក្រុងអាប៊ុយដាប៊ី ត្រូវនឹងម៉ោង១២ថ្ងៃត្រង់ម៉ោងនៅកម្ពុជា។
ចំណែកកីឡាករកម្ពុជា២រូបទៀត កីឡាករ ហួរ សេងហុង និង ថន អេនដ្រូ នឹងត្រូវប្រកួតនៅថ្ងៃទី៣ ខែវិច្ឆិកា ស្អែកនេះ។
បេសកកម្មនេះ ដឹកនាំដោយលោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏ដូចជាលោក សៀន សុភ័ក្ដ្រ ជាអគ្គលេខាធិការ និងគ្រូបង្វឹកជនជាតិហូឡង់លោក Jasper Paas ផងដែរ។

មុនអត្តពលិកកម្ពុជា ចាកចេញពីមាតុភូមិ ប្រធានសហព័ន្ធលោកបណ្ឌិត សេង ប៊ុនសុង បានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


