Connect with us

កីឡា

Top 4 លីគកំពូល​​​​​​គួរ​ឲ្យ​ចាប់​​អារម្មណ៍​​ខ្លាំង​ តែ​​សន្ទុះ​​អ្នក​​គាំទ្រ​​​នៅ​​​តែ​​​ខ្សោយ

បានផុស

នៅ

ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ​២០២២​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ខ្លាំង​​ បន្ទាប់​ពី​​គម្លាត​ពិន្ទុ​​ត្រូវ​បាន​កាត់​បន្ថយ​នៅ​សល់​តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ក្នុង​សប្តាហ៍​ទី​២៣ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ វិសាខា ស្វែង​រក​បាន​៣​ពិន្ទុ​ពេញ​ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង តាម​រយៈ​ជ័យជម្នះ​ ១-០ ក្នុង​ផ្ទះ​របស់​ខ្លួន ដូច្នេះការ​នាំ​មុខ​​៦​ពិន្ទុ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​សល់​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈរ​លើ​កំពូល​តារាង​មាន​៤៦​ពិន្ទុ ខណៈ​លេខ​២​វិសាខា​មាន​​៤៣​ពិន្ទុ។

ជា​មួយ​គ្នា​នេះ ម្ចាស់​ផ្ទះ​បឹងកេត និង​ភ្ញៀវ​ភ្នំពេញ​ក្រោន​ចែក​គ្នា​បាន​១​ពិន្ទុ​ម្នាក់ បន្ទាប់​ពី​ចប់​៩០​នាទី​បាន​ត្រឹម​ស្មើ​គ្នា​១-១។ ក្រុម​ទាំង​ពីរ​ខុស​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​គឺ​ភ្នំពេញ​ក្រោន​ឈរ​លេខ​៣​មាន​៤០​ពិន្ទុ ខណៈ​បឹងកេត​ឈរលេខ​៤​មាន​​៣៩​ពិន្ទុ។

តាម​រយៈ​​គម្លាត​​នាំ​មុខ​តែ​៣​ពិន្ទុ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​គឺ​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ត្រូវ​ប្រឹង​ប្រែង​បំផុត​សម្រាប់​ការ​ប្រកួត​ដែល​សល់​។ វិសាខា​កំពុង​មាន​កម្លាំង​ចិត្ត​ប្រជែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ជា​លើក​ដំបូង បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​លើក​ជាប់​គ្នា។

ថ្វី​បើ​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុង​ក្រោយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​សន្ទុះ​អ្នក​គាំទ្រ​នៅ​រាជ​ធានី​ភ្នំពេញ​របស់​ក្លឹប​ទាំង​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​នៅ​តែខ្សោយ។ ការ​ប្រកួត​នៅ​កីឡដ្ឋាន​របស់​បឹងកេត​ជា​មួយ​ភ្នំពេញ​ក្រោន​ទទួល​បាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​តែ​១៤១៧​នាក់ ខណៈវិសាខា​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​អ្នក​គាំទ្រ​តែ​១០១៩​នាក់​ប៉ុណ្ណោះ។​​

អ្នក​គាំទ្រ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មក​គាំទ្រ​ដល់​ក្លឹប​បឹង​កេត

ចំនួន​អ្នក​គាំទ្រ​ខាង​លើ​នេះ​គឺ​ខ្សោយ​ជាង​កាល​ពី​ដើម​រដូវ​កាល ក៏​ដូច​ជា​ខ្សោយ​ជាង​ការ​ប្រកួត​នៅ​​កីឡដ្ឋាន​តាម​ខេត្ត​​ថែម​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា ចំនួន​តិច​បែប​នេះ​អាច​បណ្តាល​មក​ពី​ការ​ប្រកួត​ចុង​សប្តាហ៍​ចំពេល​ថ្ងៃ​ឈប់​សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ក៏​ថា​បាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម