កីឡា
កម្ពុជាបង្កើតសហព័ន្ធឃីកបុកសីង ចំពេលឃីកបុកសីងសម្បូរទីផ្សារអន្តរជាតិ
សហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានរៀបចំបង្កើតរួចរាល់ហើយ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ៖«បាទគឺខាងក្រសួងអប់រំ លោកបានអនុញ្ញាតឲ្យបង្កើតហើយ។ បង្កើតចេញជារូបរាងហើយ ប៉ុន្តែខ្ញុំអត់ដឹងថា សមាសភាពដឹកនាំយ៉ាងមិចទេ តែបង្កើតយូរគ្រាន់ហើយ»។ «ប្រដាល់ឃីកបុកសីង និយាយទៅល្អ ពីព្រោះជាប្រភេទកីឡាមួយមានប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។ គួរអភិវឌ្ឍដែរ ទោះបីជាវាមិនមែនជាប្រភេទកីឡាអូឡាំពិក តែជាប្រភេទកីឡាតំបន់»។

ឯកឧត្តមអគ្គលេខាធិការយល់ឃើញថា ការអភិវឌ្ឍកីឡាឃីកបុកសីងនៅប្រទេសកម្ពុជានឹងរីកចម្រើនបានលឿន ដោយសារប្រទេសកម្ពុជាមានធនធានកីឡាប្រដាល់គុនខ្មែរស្រាប់ហើយ។
«យើងអាចនឹងរីកចម្រើនលឿន ដោយយើងកាត់បច្ចេកទេសខ្លះចេញពីប្រដាល់គុនខ្មែរបុរាណ ឬប្រដាល់សេរីយើង។ ដូចជា លុបបំបាត់ជង្គង់ កែងចេញទៅ គឺអាចប្រកួតបានហើយ។ យើងអបអរសាទរ។ ប្រសិនបើមានសក្តានុពលទៀត យើងសង្ឃឹមក្នុងការប្រកួតកម្រិតស៊ីហ្គេម និងតំបន់របស់យើង»។ ឯកឧត្ដមអគ្គលេខាធិការបានបញ្ជាក់។ ការបង្កើតឲ្យមានសហព័ន្ធកីឡាឃីកបុកសីងមិនមែនជារឿងចៃដន្យ ឬបង្កើតឡើងឲ្យតែមាននោះទេ ប៉ុន្តែជាការបង្កើតឡើងចំពេលដែលកីឡាប្រដាល់ឃីកបុកសីង កំពុងមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ក៏ដូចជានាពេលខាងមុខ។
ជាក់ស្តែង ស្ថាប័នប្រដាល់ធំបំផុតក្នុងទ្វីបអាស៊ី ONE Championship កំពុងបើកដំណើរការប្រកួតប្រដាល់កីឡាឃីកបុកសីង ក្នុងនោះមានទាំងការប្រកួតមិត្តភាពអន្តរជាតិ និងជើងឯកពិភពលោកផង។ ទន្ទឹមជាមួយគ្នានេះ កីឡាករប្រដាល់គុនខ្មែរ គង់ សំបូរ បានចេញទៅប្រកួតឃីកបុកសីងជាមួយកីឡាករចិន នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៩នៅ ONE។ ចំណែកកីឡាករ សុខ ធី និង ឡៅ ចិត្រា បានប្រកួតលក្ខណៈមួយថៃដូចគុនខ្មែរ។ សុខ ធី បានក្លាយជាកីឡាករកម្ពុជាទី១ដែលទទួលបានក្នុងការប្រកួតនៅ ONE Super Series របស់ស្ថាប័ន ONE។ ដូច្នេះបន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានបង្កើតឡើង និងបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីស្របតាមច្បាប់ឃីកបុកសីងត្រឹមត្រូវ នោះកម្ពុជានឹងមានកីឡាករ កីឡាការិនីឃីកបុកសីងល្អៗចេញទៅប្រកួតលក្ខណៈអន្តរជាតិទាំងកម្រិតស៊ីហ្គេម តំបន់ និងពិភពលោក។ស្របពេល ONE កំពុងត្រូវការអ្នកប្រដាល់ឃីកបុកសីងស្រាប់។

កាលពីឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកីឡាករប្រដាល់ឃីកបុកសីងមួយចំនួនទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន និងទទួលបានមេដាយសំរឹទ្ធ៣គ្រឿងគឺកីឡាករ ឡៅ ចន្ទ្រា, ខែម ចាន់ និង សុខ សាវិន។ យ៉ាងណា សមត្ថភាពប្រកួតរបស់កីឡាករឃីកបុកសីងកម្ពុជា ត្រូវបានគេមើលឃើញថា មិនទាន់ច្បាស់ពីច្បាប់ឃីកបុកសីងឡើយ ដោយកីឡាករនៅតែច្រឡំវ៉ៃលក្ខណៈគុនខ្មែរដូចជាការប្រើកែងជាដើម៕
សូមចុចអាន៖ ក្រោយឈ្នះ នៅ ស្រីពៅ និងធ្វើបានល្អបំផុតឆ្នាំ២០២០ Ritu Phogat ប្រាប់ថា «ខ្លាញី» មកដល់ហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


