កីឡា
លោក ជា រិទ្ធ រំលឹកអំពីស្ថានភាពឆ្នាំ២០២០ និង ក្ដីរំពឹងនៅឆ្នាំ២០២១
លោក ជា រិទ្ធ ដែលជាប្រធានផ្នែកទំនាក់ទំនងកិច្ចការអន្តរជាតិនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបាននាំកីឡាករចេញទៅប្រកួតនៅក្រៅស្រុកជារឿយៗ បានរំលឹករឿងរ៉ាវមួនចំនួននៅឆ្នាំ២០២០ និងបង្ហាញក្ដីរំពឹងល្អប្រសើរមួយឆ្នាំ២០២១ នេះ។
កន្លងទៅលោកបានចាប់ដៃគូជាមួយលោក Alan Mccune ដែលជាគ្រូបង្វឹកប្រចាំក្រុម Phnom Penh MMA ក្នុងគោលដៅនាំកីឡាករប្រដាល់គុនខ្មែរទៅប្រកួតលើកឆាកអន្តរជាតិ និងជាការរួមចំណែកដើម្បីផ្សព្វផ្សាយគុនខ្មែរផង។ ប៉ុន្តែ ឆ្នាំ ២០២០ ជាឆ្នាំមិននឹកស្មានដល់មួយក្នុងពិភពលោកដែលធ្វើឲ្យរាំងស្ទះដំណើរការរំលេចកីឡាករថ្មីៗលើឆាកអន្តរជាតិ ជាពិសេសនៅសង្វៀន ONE Championship តែម្ដង។
កាលដើមខែ កុម្ភៈ ឆ្នាំមុន លោក ជា រិទ្ធ បានឲ្យដឹងថា «យើងចង់សហការជាមួយគាត់ហ្នឹង…យើងចង់យកកីឡាករជួរមុខរបស់យើងទៅប្រកួតនៅសង្វៀន ONE ,សង្វៀននៅចិន ,ជប៉ុន និងសង្វៀននៅថៃជាដើម។ យើងមើលអ្នកណាខ្លាំងខាងគុនចម្រុះរុញគាត់ទៅគុនចម្រុះ ហើយអ្នកណាខ្លាំងខាង ឃីកបុកសីង រុញគាត់ទៅខាងនោះទៅតាមតម្រូវការប្រកួតជាក់ស្ដែង។ យើងបានរៀបចំឯកសារសំខាន់ៗដើម្បីចុះហត្ថលេខាជាមួយគ្នាដើម្បីជាសក្ខីភាពក្នុងការធ្វើការរួមគ្នា»។

ទោះមិនបានសម្រេចផលច្រើន ប៉ុន្តែការលៃលកនាំ ខុន ស៊ីចាន់ និង នៅ ស្រីពៅ ទៅសង្វៀន ONE នាឆ្នាំ២០២០ ជាការបង្ហាញឲ្យឃើញនូវទំនាក់ទំនងដ៏ជោគជ័យជាមួយសង្វៀន ONE។ នៅឆ្នាំ ២០២១ លោក ជា រិទ្ធ និងលោក Alan Mccune នឹងបន្តសហការដើម្បីឲ្យអ្នកលេងគុនខ្មែរចេញទៅប្រកួតនៅសង្វៀនៗផ្សេងជាច្រើនទៀតតាមតែអាចធ្វើបានទៅតាមស្ថានភាពជាក់ស្ដែង។
គ្រូបង្វឹកឃីកបុកសីងជម្រើសជាតិបានគូសបញ្ជាក់ថា «ការហ្វឹកហាត់គ្រប់កីឡាករកីឡាការិនី ដូចថ្មីរហូតអីចឹងនិង មិនរក្សាកម្លាំងបានល្អឡើយដោយសារ ហាត់ខានហាត់ខាន ព្រោះតែកូវីដ-១៩ បានលុកលុយ។ ដូច្នេះហើយលទ្ធផលមិនថាប្រកួតក្នុងស្រុក និងក្រៅស្រុកទេ គឺ កម្លាំងមិនថេរឡើយ។ ពេលខ្លះទៀត បើឲ្យកូនសិស្សហ្វឹកហាត់នៅផ្ទះ វារឹតតែពិបាកក្នុងការតាមដានកម្លាំងនិងបច្ចេកទេសដែរ។ ដូច្នេះបច្ចេកទេស និងកម្លាំងធ្លាក់ចុះ»។

ងាកទៅមើលស្ថានភាពជាក់ស្ដែង នៅ ស្រីពៅ ត្រៀមខ្លួនមិនសូវបានល្អក្នុងវិបត្តិ កូវីដ-១៩ និងសន្លប់ក្រោមថ្វីដៃកីឡាការិនីឥណ្ឌា Ritu Phogat នៅទឹកទី២ ដែលជាលទ្ធផលអន់បំផុតមួយក្នុងចំណោមការប្រកួតនៅសង្វៀនអន្តរជាតិកន្លងមករបស់ខ្លួន។ បែបណាក្ដី លោក ជា រិទ្ធ រំពឹងថា ការហ្វឹកហាត់របស់កីឡាករកីឡាការិនីដែលត្រូវប្រមូលផ្ដុំទៅប្រកួតស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ និងអ្នកមិនទៅចូលរួមនៅស៊ីហ្គេមក៏ប្រសើរដូចគ្នានៅឆ្នាំ២០២១។
ប្រធានផ្នែកទំនាក់ទំនងកិច្ចការអន្តរជាតិសង្កត់ធ្ងន់បែបនេះ ៖«តាមទស្សនៈរបស់ខ្ញុំ ការប្រមូលផ្ដុំឆ្នាំ ២០២១ នឹងល្អជាងមុនច្រើន មិនដូចឆ្នាំ ២០២០។ ខ្ញុំគិតថា បើមានផ្ទុះកូវីដ-១៩ ទៀត ក៏ក្រសួងអាចនឹងទប់ជាប់ ហើយអ្នកប្រមូលផ្ដុំហ្វឹកហាត់ គឺ ត្រូវនៅតាមទីតាំងហូបចុក និងហាត់រៀងៗខ្លួនមិនឲ្យចេញទៅក្រៅ ព្រោះជាឆ្នាំត្រៀមទៅស៊ីហ្គេម។ មួយទៀត បើកូវីដ ធូរស្រាលរឹតតែល្អបំផុត»។
កីឡាករ-កីឡាការិនីខ្មែរដែលបង្ហាញខ្លួននៅសង្វៀនលំដាប់ពិភពលោក ONE Championship កាលឆ្នាំ២០២០ មុន និងក្នុងវិបត្តិមេរោគឆ្លងទូទាំងសកលលោករួមមាន ខុន ស៊ីចាន់, នៅ ស្រីពៅ, សុខ ធី និង ចាន់ រតនា។ ក្នុងចំណោម ៤ នេះមាន ៣ នាក់ហ្វឹកហាត់នៅក្នុងស្រុក លើកលែងតែ សុខ ធី កំពុងសំងំហ្វឹកហាត់នៅក្លិប Paedminburi Gymនៃប្រទេសថ្ងៃ និងជាកីឡាករតែម្នាក់ដែលទទួលជ័យជម្នះឆ្នាំ២០២០៕

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


