កីឡា
Page ហ្វេសប៊ុកផ្លូវការរបស់កីឡាករអេស្ប៉ាញ ១រូប ត្រូវគេយកមក Live លក់អនឡាញនៅខ្មែរ
ជាង១ខែមក ហើយ ទំព័រហ្វេសប៊ុក (Page) ផ្លូវការរបស់កីឡាករជម្រើសជាតិអេស្ប៉ាញ Álvaro Odriozola ដែលកំពុងប្រកបអាជីពនៅក្លឹបយក្ស Real Madrid ក្នុងស្រុកកំណើត ត្រូវបានគេយកមក Live លក់ផលិតផលតាមអនឡាញនៅប្រទេសកម្ពុជា ពោលគឺចាប់ផ្តើមប្តូររូប Profile ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

តាមលេខទូរស័ព្ទដែលដាក់នៅលើ Page អំឡុងពេល Live សម្រាប់អ្នកទិញទាក់ទង បានប្រាប់មកវិបសាយកម្ពុជាថ្មីយើងថា៖«Page ហ្នឹងខ្ញុំប្រើយូរក្រែលដែរហើយ។ ប្អូនខ្ញុំគាត់ទិញឲ្យ (មិនដឹងតម្លៃប៉ុន្មាន) តែមិនបានដឹងថា ទិញពីណាមកនោះទេ ហើយខ្ញុំមិនសូវដឹងរឿងបច្ចេកទេសនេះនោះដែរ»។ យ៉ាងណាក្តី Instagram និង Twitter របស់ Álvaro Odriozola នៅដំណើរការបង្ហោះរូបថតខ្លួនដដែល។


កីឡាករដែលមានឈ្មោះពេញ Álvaro Odriozola Arzalluz មានវ័យ២៥ឆ្នាំ លេងក្នុងតំបន់ការពារខាងស្តាំ និងជាម្ចាស់អាវលេខ១៩ នៅក្លឹបយក្ស Real Madrid ខណៈរូបគេជាយុវជនថ្នាលរបស់ក្លឹប Real Sociedad ចន្លោះឆ្នាំ២០០៦ ដល់២០១៤។ នៅចន្លោះឆ្នាំ២០១២ ដល់២០១៧ រូបគេត្រូវបានក្លឹប Real Sociedad ដំឡើងឲ្យចូលលេងក្នុងក្រុម Real Sociedad B និងនៅឆ្នាំ២០១៧ ដល់២០១៨ មានឈ្មោះចូលលេងនៅក្រុមធំ ក្នុងលីគកំពូលប្រទេសអេស្ប៉ាញ LaLiga។ ចាប់ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន រូបគេត្រូវបានក្លឹប Real Madrid ទិញយកក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូ។ យ៉ាងក្តីនៅឆ្នាំ២០២០ ថ្មីៗនេះ Álvaro Odriozola ត្រូវបានក្លឹប Bayern Munich នៅអាល្លឺម៉ង់ ខ្ចីជើងពី Real Madrid ហើយបានឈ្នះពានរង្វាន់លីគកំពូលទ្វីបអឺរ៉ុប 2019–20 UEFA Champions League ជាមួយក្លិបថ្មីផងដរ។



បើនិយាយពីក្នុងជម្រើសជាតិអេស្ប៉ាញ វិញរូបគេត្រូវបានកោះហៅចូលក្រុមគោជល់អេស្ប៉ាញ តាំងពីឆ្នាំ២០១៧ ក្នុងក្រុមយុវជនក្រោមអាយុ២១ឆ្នាំ(U21) ក្រោមការដឹកនាំរបស់លោក Albert Celades នៅគ្រានោះ។ នៅឆ្នាំជាមួយគ្នានោះដែរ ក្រុមជម្រើសជាតិអេស្ប៉ាញ បានកោះហៅ Álvaro Odriozola ឲ្យជួយក្រុមឈុតធំជាលើកដំបូង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ គ្រាដែលអេស្ប៉ាញ ឈ្នះលើក្រុមជម្រើសជាតិអាល់បានី ក្នុងវគ្គជម្រុះជើងឯកបាល់ទាត់ពិភពលោក 2018 FIFA World Cup និងមានឈ្មោះបន្តទៅប្រកួតវគ្គ៣២ក្រុមចុងក្រោយ នៅរុស្សី ផងដែរ៕
អត្ថបទ៖ ម៉េង ហួរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


