កីឡា
លីគ២៖ ក្រុមសៀមរាបអែហ្វស៊ី សម្រេចប្តូរទីលានប្រកួតពីវិទ្យាល័យអង្គរ ទៅកីឡដ្ឋានខេត្តសៀមរាប
ក្លិបបាល់ទាត់សៀមរាបអែហ្វស៊ី សមាជិកលីគលំដាប់ទី២របស់កម្ពុជា ក្នុងរដូវកាលឆ្នាំ២០២០ នេះ បានស្នើសុំទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ដើម្បីផ្លាស់ប្តូរទីលានប្រកួតរបស់ខ្លួនពី ទីលានសាលាតម្រង់ទិសវិទ្យាល័យអង្គរ ទៅទីលានកីឡាដ្ឋានខេត្តសៀមរាប (ស្វាយធំ) វិញសម្រាប់ប្រកួត ដែលនៅសេសសល់ចុងរដូវកាលនេះ។

នៅក្នុងលិខិតផ្លូវការ ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លេខ០០៤/០១ ស.ប.ក បានយល់ព្រមទៅនឹងសំណើនៃការផ្លាស់ប្តូរទីលានប្រកួតនេះ។ មូលហេតុដែលមានស្នើសុំផ្លាស់ប្តូរទីលានប្រកួតអំឡុងពេលធ្វើជាម្ចាស់ផ្ទះរបស់ក្រុមសៀមរាបអែហ្វស៊ីនេះ គឺដោយសារទីលានកីឡដ្ឋានស្វាយធំ បានធ្វើការជួសជុលកែលម្អក្នុងទីលាន រួចរាល់ជាពិសេសតំបន់មុខទី នឹងតំបន់មួយចំនួននៅក្នុងទីលានផងដែរនោះ ពេលនេះមានសភាពល្អប្រសើរជាងមុន នឹងអាចធ្វើការប្រកួតបានឡើងវិញ។


ដូច្នេះក្រុមសៀមរាបអែហ្វស៊ី នៅសល់២ប្រកួតក្នុងដៃទៀត ដើម្បីធ្វើម្ចាស់ផ្ទះដោយក្នុងនោះត្រូវទទួលក្រុមខេត្តកំពង់ស្ពឺ ប្រចាំសប្ដាហ៍ទី៧ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយប្រើប្រាស់កីឡដ្ឋានស្វាយធំ និងប្រកួតបិទរដូវកាល គឺសប្ដាហ៍ទី៩ ត្រូវស្វាគមន៍ក្រុមយុវជនភ្នំពេញក្រោន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។ ចំណែកប្រកួតសប្ដាហ៍ទី៨ ក្រុមនៅទឹកដីអង្គរ មួយនេះត្រូវធ្វើដំណើរទៅជួបក្រុមខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី ប្រកួតបាន៦លើកមកនេះ ក្នុងលីគទី២ឆ្នាំ២០២០ ដោយរកបានជ័យជម្នះ២លើក ស្មើគ្នា២លើក និងចាញ់២លើក ឈរចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមក្រុមជាសមាជិកទាំង១០ក្រុម។ ក្រុមនេះនៅមានឱកាសមាសក្នុងដៃ ដើម្បីបន្តរកពិន្ទុដើម្បីប្រជែងយកកៅអីក្រុមខ្លាំង៤ក្រុមចុងក្រោយឡើងទៅលេងវគ្គជម្រុះ (Play Off) ដើម្បីរកកៅអីឡើងទៅលេងនៅលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករសល់ពីជម្រុះដំណាក់កាលទី៤ ត្រៀមទៅប្រកួតជើងឯកប្រចាំទ្វីប

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន