កីឡា
ពានរង្វាន់បាល់ទាត់មិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី៨ ប្រកួតផ្លូវការសប្តាហ៍នេះហើយ
ការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់មិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន» លើកទី៨ គ្រោងនឹងចាប់ផ្ដើម ការប្រកួត នាថ្ងៃទី២៤ ខែធ្នូ ចុងសប្ដាហ៍នេះ បន្ទាប់ពីខកខានអស់រយៈ ២ឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ-១៩ ។

លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ឲ្យដឹងថាសំរាប់ការប្រកួតនេះ គឺដើម្បីផ្សារភ្ជាប់ យុទ្ធនាការ Beyond The Game ដែលជាយុទ្ធនាការថ្មីមួយរបស់ ស.ស.យ.ក ក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការជាតិ CAMSOC ដើម្បីបញ្ជ្រាបព័ត៌មាន និងផ្សព្វផ្សាយបន្ថែមពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោកក៍បានធ្វើការស្វាគមន៍ចំពោះ ក្រុមចំណូលថ្មី គឺក្រុមកីឡាបាល់ទាត់ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍នេះ នឹងបញ្ជាក់ពីការប្រកួត រដូវកាលថ្មី នៃពានរង្វាន់មិត្តភាពយុវជន អន្ដរក្រសួង-ស្ថាប័ន ឆ្នាំ២០២២ បានធ្វើការផ្លាស់ប្ដូរ ទម្រង់លេងពី ១០នាក់ ទល់ ១០នាក់ មកទម្រង់លេង ១១នាក់ ទល់ ១១នាក់វិញ។

ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ក្រសួង-ស្ថាប័នទាំងអស់ដែលបានរៀបចំក្រុម និងចូលរួមព្រឹត្តិការណ៍នេះ។ លោកថា គោលបំណងតែមួយគត់ នៃការៀបចំនេះ គឺចង់ឲ្យយុវជនតាមបណ្ដាក្រសួង-ស្ថាប័ននានា មានឱកាសថ្ងៃឈប់សម្រាកសៅរ៍-អាទិត្យ ក្នុងការរៀបចំក្រុម និងជួបជុំគ្នា ដើម្បីចូលរួមប្រកួត ក៏ដូចជារួមចំណែកបំផុសស្មារតីចូលរួមលេងកីឡា និងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះផងដែរ។

សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ខាងលើនេះ នឹងចាប់ផ្ដើម ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយមាន ៣០ក្រុម ចូលរួម និងបែងចែកជា ៨ពូល (ពូល A-H) ក្នុងមួយពូលមាន ៤ក្រុម លើកលែងពូល G និងពូល H មានតែ ៣ក្រុម។ ចំណែករូបមន្ដប្រកួត ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងបានឡើងទៅកាន់វគ្គបន្ដ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


