Connect with us

កីឡា

លោកឧកញ៉ា ហេង បូរិន ចូលរួមគាំទ្រ និងលើកស្ទួយដល់វិស័យកីឡាកម្ពុជា

បានផុស

នៅ

ក្រៅតែ​ពី​អ្នក​ជំនួញ​ដ៏​ពូកែ ឈ្លាសវៃ និង​ស្មោះត្រង់​ម្នាក់ លោក​ឧកញ៉ា ហេង បូ​រិ​ន អគ្គនាយក បុរី ហេង បូ​រិ​ន គ្រុប ក៏​ជា​អ្នក​ចូលចិត្ត ស្រឡាញ់ និង​គាំទ្រ​វិស័យ​កីឡា យ៉ាង​មុតមាំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ថ្មីៗ​នេះ ក្រោយ​កីឡាករ ធឿន ធារ៉ា ផ្ដួល​គូប្រកួត​ត្រឹម​ទឹក​ទី ១ នៅ​សង្វៀន Thai Fight ឈ្នះ​ខ្សែ​ក្រវាត់ និង​ពានរង្វាន់​ពី​ស្ដេច​ថៃ លោក​ឧកញ៉ា ហេង បូ​រិ​ន បាន​ផ្ដល់​ថវិកា​លើកទឹកចិត្ត​កីឡាករ ធឿន ធារ៉ា ចំនួន ៣០០ ដុល្លារ និង​ផ្ដល់​ជូន​កីឡាករ អេ​លី​ត ហ៊ុន​កង ចំនួន ១០០ ដុល្លារ ជា​ការ​លើកទឹកចិត្ត។

លើស​ពី​នេះ ក្នុង​ឆ្នាំ ២០២២ កន្លង​មក​នេះ លោក​ឧកញ៉ា ហេង បូ​រិ​ន បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១៥០០ ដុល្លារ ទៅកាន់​កម្មវិធី គុន​ខ្មែរ​អល​ស្តារ​-Kun Khmer All Star ដែល​មាន​លោកគ្រូ ស៊ន អេ​លី​ត ជា​អ្នក​សម្របសម្រួល និង​ជា​ស្ថាបនិក​កម្មវិធី។

ក្រៅពី​ការ​ឧបត្ថម្ភ​កីឡាករ​ដោយ​ផ្ទាល់ និង​ការ​ប្រកួត​នានា លោក​ឧកញ៉ា ហេង បូ​រិ​ន ដែល​ជា​អគ្គនាយក និង​ជា​ម្ចាស់ បុរី ហេង បូ​រិ​ន គ្រុប ក៏បាន​ចុះ​កុងត្រា​រួមគ្នា​ជាមួយ​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ព្រះរាជាណាចក្រ​កម្ពុជា លោក ចាន់ វឌ្ឍនាកា ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ បុរី ហេង បូ​រិ​ន គ្រុប ផង​ដែរ ។

លោក​ឧកញ៉ា ធ្លាប់​មាន​ប្រសាសន៍​លើក​ឡើង​ថា ចាន់ វឌ្ឍនាកា បាន​លើក​មុខមាត់​បាល់ទាត់​ខ្មែរ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ទទួល​ស្គាល់​ពី​ការវិវឌ្ឍន៍​ជា​វិជ្ជមាន។

ចំពោះ​ទស្សនៈ និង​ការ​យល់​ឃើញ​ផ្ទាល់​ទៅ​លើ​កីឡា លោក​ឧកញ៉ា មាន​ប្រសាសន៍​ថា កីឡា​នាំមក​នូវ​មិត្តភាព ហើយ​ផ្ដល់​មក​នូវ​សុខភាព​ល្អ។ ការ​ហាត់ប្រាណ និង​ការ​លេង​កីឡា​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​មាន​ការ​សម្រេច​ចិត្ត​ឈ្លាសវៃ ប្រកប​ដោយ​ទំនុក​ចិត្ត។

បើ​តាម​លោក​ឧកញ៉ា ហេង បូ​រិ​ន ការ​ឧបត្ថម្ភ និង​គាំទ្រ​កីឡាករ ព្រោះ​លោក​ឧកញ៉ា​ចង់​ឃើញ​វិស័យ​កីឡា​នៅ​កម្ពុជា​រីកចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម