កីឡា
មកស្គាល់កាន់តែច្បាស់ ពីលីគកំពូលអារ៉ាប៊ីសាអូឌីត ដែល Ronaldo ត្រៀមប្រឡូក
ប្រិយមិត្តប្រហែលជាចាប់ផ្ដើមចង់ដឹងពីលីគបាល់ទាត់អារ៉ាប៊ីសាអូឌីដ ក្រោយ Cristiano Ronaldo បានផ្លាស់មកកាន់ក្លឹប Al-Nassr។ លីគកំពូលប្រទេសនេះ មានឈ្មោះថា Saudi Professional League ឬ Saudi Pro League ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ កាលពីរដូវកាលមុន (២០២១-២០២២) ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុត (ឈ្នះពាន ១៨ដង)។
សម្រាប់រដូវកាលថ្មី ២០២២-២០២៣ នេះវិញ ក្រុមទាំង ១៦ បានឆ្លងកាត់ការប្រកួត ១០សប្ដាហ៍រួចមកហើយ (សរុប ៣០សប្ដាហ៍)។ ក្រុមដែលកំពុងនាំមុខគេ គឺ Al-Shabab (២៥ពិន្ទុ) តាមពីក្រោយដោយក្រុម Al-Nassr ដែលមាន ២៣ពិន្ទុ។
ក្រុមទាំង ១៦ នឹងត្រូវជួបគ្នា ២ដង (ប្ដូរទឹកដី) បានន័យថា ក្នុងមួយរដូវកាល ក្រុមនីមួយៗ ត្រូវប្រកួត ៣០សប្ដាហ៍។ ក្រុមជើងឯក នឹងទទួលបានកៅអីវគ្គជម្រុះទៅកាន់វគ្គចែកពូលពានរង្វាន់ទ្វីបអាស៊ី AFC Champions League។ ចំណែកក្រុមបាតតារាងទាំង ៣ នឹងត្រូវកាត់ចេញទៅកាន់លីគលំដាប់ទី២។
កីឡាករបរទេស៖
លីគកំពូលអារ៉ាប៊ីសាអូឌីត បានកំណត់ឲ្យក្រុមនីមួយៗ ចុះកុងត្រាកីឡាករបរទេសបានដល់ ៨នាក់ ប៉ុន្តែមានតែ ៧នាក់ប៉ុណ្ណោះ ដែលអាចមានឈ្មោះសម្រាប់ការប្រកួត (ទាំង ១១នាក់ដំបូង និងបម្រុង)។
Top Scorer រដូវកាលនេះ៖
មានការលើកឡើងថា Ronaldo អាចនឹងឈ្នះស្បែកជើងមាស។ ប៉ុន្តែជាក់ស្ដែង អ្នកដែលនាំមុខគេលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើន គឺមានដល់ ៩គ្រាប់រួចស្រេចទៅហើយ គឺកីឡាករប្រេស៊ីល Talisca មិត្តរួមក្រុមថ្មីរបស់ Ronaldo នៅក្លឹប Al-Nassr។ ចំណែកអតីតខ្សែប្រយុទ្ធ Man Utd Odion Ighalo ក៏ស្ថិតក្នុងបញ្ជីដែរ ដោយស៊ុតបាន ៦គ្រាប់ឲ្យក្លឹប Al-Hilal។
តើ Ronaldo នឹងអាចបង្កព្យុះភ្លៀងនៅ Saudi Pro League បានដែរឬទេ?
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


