Connect with us

កីឡា

ទិវារត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ ផ្លាស់ប្តូរផ្លូវមួយចំនួន ឲ្យស្របតាមវិញ្ញាសា

បានផុស

នៅ

ទិវារត់ប្រណាំងចម្ងាយឆ្ងាយ(Angkor Ultra Trial )ឆ្លងកាត់ឧបសគ្គ និងចាប់ផ្តើមជាថ្មីម្តងទៀតនាដើមខែកុម្ភះ ខាងមុខនេះនាខេត្តសៀមរាប ក្រោយអាក់ខានរៀបចំមួយរយៈពេលដោយវិបិត្តជំងឺ កូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Edouard Geore ប្រធានរៀបចំការប្រកួតបានឲ្យដឹងក្នុងសន្និសិទ្ធិសារព័ត៍មាននាព្រឹកថ្ងៃទី៦មករាឆ្នាំ២០២៣ថា ក្រោយមិនបានរៀបចំអស់មួយរយៈពេល យើងគិតថាការរៀចំឡើងវិញនេះ អាចមានអ្នកចូលរួមតិចជាងឆ្នាំកន្លងមក ។ប៉ុន្តែមិនមែនបែបនេះនោះទេ គឺគិតមកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជាង៨០០នាក់ ក្នុងនោះកម្ពុជាមាន អ្នកចូលរួមជាង២០០នាក់ ក្នុងនោះ បារាំង ឈរលំដាប់លេខ១ ទី២កម្ពុជា និងទី៣ វៀតណាម ។យ៉ាងណាក៍ដោយចំនួននេះ មិនទាន់បានបិទបញ្ចប់នោះទេ យើងនៅរង់ចាំប្រទេសចិនបើកប្រទេសឡើងវិញ ស្របជាមួយនោះ យើងនិងទទួលបានអ្នកចូលរួមកាន់ច្រើន ។

លោកបន្តថា ដោយសារឆ្នាំនេះយើងមានការប្រែប្រួលវិញ្ញាសានៃការប្រកួតពី១២៨គីឡូ មកត្រឹម១០០គីឡូ ហេតុដូចនេះផ្លូវនៃការរត់ក៍ផ្លាស់ប្តូរទៅតាមនេះដែរ៊ ពិសេសបច្ចុប្បន្ននេះផ្លូវរត់គឺក្រាលកៅស៊ូអស់ ចឹងហើយយើងត្រូវតែប្តូរ ដោយសារតែពាក្យថា Ultra Trail គឺជាការរត់ឆ្លងកាត់ឧបសគ្គ ឆ្លងកាត់ព្រៃ ប្រឡាយទឹក អូ វាលស្រែ ផ្លូវលំតូចៗ ឡើងប្រសាទ ឡើងភ្នំ ផ្លូវដី ជាដើម។

លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា គោលបំណងនៃការរៀបចំ ព្រឹត្តការណ៍នេះគឺដើម្បីឲ្យកម្ពុជាទទួលបាននូវកំណើនទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរណ៍ឲ្យកាន់ច្រើនឡើង បន្ថែមពីនោះ លើកកម្ពស់ការចូលរួមអ្នករត់របស់កម្ពុជា​ ថែរក្សាសុខភាពអោយបានច្រើន និងវិស័យកីឡា ព្រោះកីឡាធ្វើឲ្យបេះដូងល្អ  និង សុខភាពល្អ។

បន្ថែមពីនេះថវិការដែលប្រមូលបានពីការរៀបចំ គឺដើម្បីជួយធ្វើការងារសង្គម ហើយបច្ចុប្បន្ននេះប្រធានរៀបចំ ខាងលើក៍កំពុងស្នើរអាជ្ញាធរអប្សរា នូវការជួសជុលស្ពានទ្រុឌទ្រោម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ដូច្នេះការរៀចំនេះគឺមិនមែនដើម្បីអាជីវកម្មនោះទេ ប៉ុន្តែថវិការដែលទទួលបាន គឺដើម្បីជួយសង្គម ដើម្បីលើកទឹកចិត្តអ្នករត់ គឺការធ្វើឲ្យមានអនាម័យ ដោយសារមានអ្នកចូលរួមជិត១ពាន់នាក់ ចឹងហើយវិធានការអនាម័យក៍ត្រូវភ្ជាប់ដែរ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថាពាក្យថា Ultra Trail  គឺជាការរត់ចម្ងាយឆ្ងាយ ជាលក្ខណៈកម្សាន្ត មិនមែនលក្ខណៈប្រកួតប្រជែងដូចកីឡាករអាជីពនោះទេ ន័យរបស់វាគឺកុំបោះបង់ធ្វើយ៉ាងណាឲ្យមកដល់ទី ដូចនេះគឺជាជោគជ័យរបស់អ្នកចូលរួម ។

បញ្ជាក់ដែរថា ការរត់ចម្ងាយឆ្ងាយបានឈានមកដល់លើកទី៦ហើយ ខណៈការប្រកួតនិងចាប់ផ្តើមនាព្រឹកព្រលឹម​ថ្ងៃទី៤កុម្ភះ ដែលចាប់ផ្តើមនិង បញ្ចប់នាទីលានជល់ដំរីក្នុងខេត្តសៀមរាប ដោយអ្នកចូលរួមទាំងអស់ និងប្រកួតលើ៧វិញ្ញាសា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម