ព័ត៌មានជាតិ
មោទកភាព! សាយ បានប្រគល់ប្រាក់៥០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ
ព្រឹត្តិការណ៍“រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” គឺជាព្រឹត្តិការណ៍មនុស្សធម៌ដ៏ល្បីល្បាញ និងមានការគាំទ្រពីប្រជាជនកម្ពុជា ជាពិសេសនៅលើបណ្តាញសង្គម ត្រូវបានបញ្ចប់ជាស្ថាពរ។


ព្រឹត្តិការណ៍ពីយុទ្ធនាការ «១ដុល្លារសម្រាប់កុមារកម្ពុជា” “រត់ដើម្បីសប្បុរសធម៌ជាមួយសាយនេះ ត្រូវបានប្រកាសបិទបញ្ចប់ ហើយបានផ្ដល់ថវិកាជិត៥០ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ដែលធ្វើឡើងនៅមន្ទីរពេទ្យកុមារអង្គរ។
លោក អ៊ួន បឋម ហៅសាយ ដែលមហាជនបានដាក់រហស្សនាមឲ្យថា ជាវីរជន និងជាអ្នកផ្ដើមគំនិតមនុស្សធម៌នេះ បានឲ្យដឹងថា ថវិកាជិត៥០ម៉ឺនដុល្លារនេះ គឺជាថវិកាសប្បុរសធម៌ទទួលបានពីព្រឹត្តិការណ៍របស់ខ្លួន ដែលប្រមូលចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ដែលមានថវិកាសរុបចំនួនជាង២ពាន់២៥លានរៀល( ២,០២៥,៦០៩,៧១០រៀល)ដែលស្មើនឹង ៤៩៤,០៩១ ដុល្លារអាមេរិក។ លោកបានបន្ដថា ថវិកានេះ បានប្រគល់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីយកទៅប្រើប្រាស់នៅក្នុងដំណើរប្រតិបត្តិការណ៍ពិនិត្យនិងព្យាបាលថែទាំ ដល់កុមាររងគ្រោះកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរប្រកបដោយតម្លាភាព គណនេយ្យភាព ក្នុងការរួមចំណែកពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២១នេះ។


គួររំលឹកផងដែរ ថា ព្រឹត្តិការណ៍សប្បុរសធម៌ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” បានចាប់ផ្តើមនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដោយចាកចេញពីរាជធានីភ្នំពេញ។ សាយ និងក្រុមការងារលះបង់កម្លាំង កាយចិត្ត និងពេលវេលា រត់អស់រយៈពេល ៩៩ថ្ងៃ ឆ្លងកាត់២១ខេត្ត ។ ព្រឹត្តិការណ៍នេះ ត្រូវបានរាប់បញ្ចូល ជាព្រឹត្តិការណ៍ដ៏ធំបំផុត មួយនៅក្នុងប្រទេសកម្ពុជា។ អំឡុងពេលនៃការរត់ សាយ តែងតែអំពាវនាវដល់ប្រជាជនកម្ពុជាធ្វើការបរិច្ចាគមកកាន់មន្ទីរពេទ្យកុមារអង្គរ នៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីរំលឹកស្មារតីចែករំលែក ជាពិសេសដល់កុមាររងគ្រោះកម្ពុជា ដែលការសេវាសុខភាព ដែលមានគុណភាពល្អ។ ចំណែកមូលនិធិដ៏ធំមួយនៃមូលនិធិទទួលបាន គឺមូលនិធិពីយុទ្ធនាការ «១ដុល្លារសម្រាប់កុមារកម្ពុជា ពីព្រឹត្តិការណ៍” “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។ បានបញ្ចប់ប្រកបដោយភាពជោគជ័យ និងពោរពេញ ដោយស្នាមញញឹម ហើយមានការគាំទ្រយ៉ាងច្រើនកុះករពីមហាជន។



បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវា សុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅ ខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូ ដែលមានអភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។ តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុង តែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរ ឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ដើមឆ្នាំ២០២១នេះ ដំណឹងល្អជាច្រើនបានបង្ហាញដល់ក្រុមគ្រួសារឧកញ៉ា ឡេង ណាវ៉ាត្រា
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


