ជីវិតកម្សាន្ដ
សាយ ត្រៀមខ្លួនទទួលពានរង្វាន់វីរយុវជនឆ្នាំ ២០២០ ពីសមាគមអន្តរជាតិ IAYSP Cambodia
លោក អ៊ួន បឋម ហៅ សាយ ក្រោយពេលបញ្ចប់បេសកកម្មរត់ជុំវិញប្រទេស ដោយឆ្លងកាត់២១ ខេត្ត-រាជធានី ដើម្បីរៃអង្គាសប្រាក់និងបំផុសសកម្មភាពមនុស្សធម៌ដល់យុវវ័យ គឺលោកទទួលបានការគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជន និងមានការកោតសរសើរខ្លាំង ចំពោះការលះបង់នេះ។


លោក សាយ គឺជាកូនខ្មែរម្នាក់ ដែលបានប្រើពេល៩៩ថ្ងៃ ដើម្បីរត់ជុំវិញប្រទេសដោយឆ្លងកាត់២១ខេត្ត-រាជធានីក្នុងគោលបំណងរៃអង្គាសប្រាក់និងបំផុសសកម្មភាពមនុស្សធម៌ដល់យុវវ័យ។ “Run With SAI” គឺជាឈ្មោះបេសកកម្មមនុស្សធម៌ដ៏កម្រមួយដែលផ្ដួចផ្ដើមឡើងដោយ សាយ។


ទន្ទឹមគ្នានេះដែរលោក សាយ ក៏ទទួលបានដំណឹង ល្អដែលកំពុងត្រៀមខ្លួនស្វាគមន៍ពានរង្វាន់ដ៏មានតម្លៃនិងខ្ពង់ខ្ពស់ពីសមាគមអន្តរជាតិ IAYSP Ca mbodia។ លោក សាយ បានថ្លែងនូវក្តីរំភើបថា អរគុណចំពោះពានរង្វាន់ដ៏មានតម្លៃ និងខ្ពង់ខ្ពស់មួយនេះ។ ជាកិត្តិយសខ្ញុំបាទ សាយ ដែលនឹងទទួលពានរង្វាន់វីរយុវជនឆ្នាំ ២០២០ពីសមាគមអន្តរជា តិ IAYSP Cambodia ។

សាយ បានអះអាងពីឆន្ទៈខ្លួនទៀតថា ខ្ញុំនឹងបន្តចូលរួមការងារសង្គម ដើម្បីឲ្យស័ក្ដិសមជាមួយនឹងកិតនាមមួយនេះ។ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ រត់ដើម្បីកុមារកម្ពុជា ,RUNWITHSAI , SaiRunCharityKH ,YouthHeroesAward2020។ ជាមួយគ្នានៃដំណឹងនេះ មហាជនកាន់បង្ហាញការសាទរចំពោះ សាយ ថែមទៀត។ លោក អួន បឋម ដែលបងប្អូនស្គាល់ថា “សាយ” ក៏ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងមួយរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយឆ្លងកាត់ការរត់ពីរាជធានី ខេត្តជាច្រើន។ បុព្វហេតុនៃការរត់នេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យមួយធ្វើការព្យាបាលកុមារកម្ពុជាជាច្រើននាក់ ផងដែរ។

សូមបញ្ជាក់ថា សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិត ដើម្បីសន្តិភាពនឹងរៀបចំកម្មវិធីប្រគល់ពានរង្វាន់វីរយុវជនឆ្នាំ២០២០ជូនទៅកាន់លោក សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ រឿងធំហើយ ! អ៊ុន សិទ្ធា ត្រូវជនអនាមិកបង្កើត Facebook ឆាតបបួលគេរួមភេទ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


