កីឡា
សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ សុបិន៦៤ឆ្នាំរបស់កម្ពុជា នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដ៏អស្ចារ្យនឹងក្លាយជាការពិត
ថ្ងៃនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការប្រកាសពេលវេលាសេស សល់តែ១០០ថ្ងៃទៀតប៉ុណ្ណោះ ដែលជាសុបិន៦៤ឆ្នាំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យនឹងក្លាយជាការពិត សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស» ទាំងនេះគឺជាប្រសាសន៍សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងឱកាសពិធីរាប់ថយក្រោយ១០០ថ្ងៃនៅរាត្រីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្ដេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិតជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់បន្ថែមថា «ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកានានា ជុំវិញការត្រៀមរៀបចំការប្រកួតនេះ ពិសេស ក្នុងថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនាពេលនេះ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការ ប្រកួតនាពេលខាងមុខ និងរួមគ្នារៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឱ្យទទួលបានជោគជ័យ»។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា «កម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផលប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការ អភិវឌ្ឍក្នុងតំបន់»។

ជាក់ស្តែង ដើម្បីធានាការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 ឱ្យទទួលបានជោគជ័យ និងបន្សល់កេរ្តិ៍ឈ្មោះល្អដល់កម្ពុជាជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី ខេត្ត ពិសេសក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានផ្ដុំកម្លាំងមហាសាមគ្គីជាតិប្តេជ្ញាចិត្តប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិស្ដង់ដារកីឡាអន្តរជាតិ។

សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រតិភូ នាយបេសកកម្មគ្រប់ប្រទេស ដែល បានមកផ្ដល់កិត្តិយសធ្វើជាសាក្សី និងមើលឃើញច្បាស់នឹងភ្នែកនូវការខិតខំប្រឹងប្រែង និងវឌ្ឍនភាព ការងាររបស់កម្ពុជាជាម្ចាស់ផ្ទះ។ «សូមពាំនាំអ្វីៗដែលកម្ពុជាបានបង្ហាញក្នុងពេលនេះ និងទៅ១០០ថ្ងៃទៀត ពិតជាបញ្ជាក់ថា “កម្ពុជាត្រៀមខ្លួនរួចរាល់។ ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣»៕
អត្ថបទ៖ មន្នីរ័ត្ន




-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


