កីឡា
បាល់ទាត់កម្ពុជា នឹងទទួលបានប្រាក់ ៨ លានដុល្លារ ពី FIFA សម្រាប់គម្រោងអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុក
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងទទួលបានប្រាក់ ៨ លានដុល្លារ ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA សម្រាប់គម្រោងអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុក អំឡុងឆ្នាំ ២០២៣-២០២៦។

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសកាលពីថ្ងៃពុធ អំពីការបង្កើនថវិកាជាង ២ ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងឆ្នាំ ២០២៣-២០២៦ សម្រាប់កម្មវិធី FIFA Forward របស់ខ្លួន។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានប្រកាសថា កម្មវិធី FIFA Forward 3.0 ដែលរៀបចំឡើងដោយប្រធាន FIFA លោក Gianni Infantino ក្នុងខែមករា នឹងផ្តល់ប្រាក់ចំនួន ២.២៥ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍កីឡាទូទាំងពិភពលោក។

កម្មវិធីនេះបានបង្កើនថវិការបស់ខ្លួនជារៀងរាល់ឆ្នាំ ចាប់តាំងពីវាត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១១ ជាមួយនឹង ៣២៨ លាន នៅលើកទីមួយ, ១,១៦១ លាន នៅលើកទីពីរ និង ១,៧៤៦ លាន នៅលើកទី ៣ ឆ្នាំ ២០១៩-២០២២ នេះបើយោងតាមស្ថិតិរបស់ FIFA។
នៅលើកចុងក្រោយ FIFA Forward បានផ្ដល់ឲ្យសមាគមដែលជាសមាជិកនីមួយៗនូវទំហំទឹកប្រាក់ចំនួន ៦ លានដុល្លារអាមេរិក ដើម្បីផ្ដល់ហិរញ្ញប្បទានដល់តម្រូវការប្រតិបត្តិការ និងគម្រោងអភិវឌ្ឍន៍ ហើយមូលនិធិនេះត្រូវបានគេរំពឹងថា នឹងមានចំនួន ៨ លាន ក្នុងរយៈពេល ៤ ឆ្នាំ ក្នុងឆ្នាំ ២០២៣-២០២៦។
FIFA Forward ជួយជំរុញបាល់ទាត់ក្នុងពិភពលោកជាមួយនឹងប្រាក់ចំណូលដែលបង្កើតដោយប្រភពគ្រប់គ្រងរបស់ស្ថាប័នបាល់ទាត់ពិភពលោកដូចជា World Cup ជាដើម៕
ប្រភព ៖ Xinhua
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


