កីឡា
កើតនៅបរទេស កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា រំពឹងដណ្តើមមេដាយជូនជាតិ
កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ផ្នែកវាយកូនបាល់ (Tennis) បានរំពឹងថា នឹងទទួលបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពីព្រោះពួកគេបានត្រៀមខ្លួន និងហ្វឹកហាត់បានយ៉ាងល្អ។
ថ្លែងប្រាប់អ្នកព័ត៌មាននៅលើទីលានហ្វឹកហាត់ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ កីឡាករ ប៊ុន កេននី បានឲ្យដឹងថា តាមការសង្កេតរបស់លោក ការហ្វឹកហាត់និងការតាំងចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា មានភាពប្រហាក់ប្រហែលនឹងក្រុមកីឡាករផ្សេងៗ ហើយលោកថាមិនមានក្រុមណាមានសមត្ថភាពលើសពីក្រុមកម្ពុជានោះទេ។

ចំណែកកីឡាការិនី ឡៅ ពេជ្ររស្មី ក៏បានអះអាងដែរថា ការប្រកួតនេះពិតជាសំខាន់ណាស់ ហើយក្រុមបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការស្វែងរកជ័យជំនះជូនជាតិ មាតុភូមិខ្លួន ។
អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងដែរថា មិនថាការប្រកួតលើកណានោះទេ លោកតែងតែប្រាប់ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវតាំងស្មារតីឲ្យបានល្អ កុំបែកអារម្មណ៍ ត្រូវតាំងអារម្មណ៍១០០ភាគរយលើការប្រកួត និង២០០ភាគរយលើទង់ជាតិប្រទេសជាតិ។

លោកបានបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសានេះ។ ក្រៅពីការហ្វឹកហាត់ មន្ដ្រីសហព័ន្ធ ក៏បាននាំកីឡាករ-កីឡាការិនីទាំងអស់ ចូលប្រោះព្រំសុំក្តីសុខ និងជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងប្រារព្ធពិធីបើកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខផងដែរ។ ម៉្យាងទៀត ការជ្រើសរើសកន្លែងហ្វឹកហាត់នៅខេត្តសៀមរាបនេះ ដោយទីតាំងមានលក្ខណៈត្រូវតាមស្តង់ដាអន្តរជាតិ ដូចទីតាំងសម្រាប់ប្រកួតស៊ីហ្គេម នៅពហុកីឡាដ្ឋានជាតិមរតកតេជោអញ្ចឹងផងដែរ។
លោក ទេព រិទ្ធីវិទ្ធ បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបោះជំរុំហ្វឹកហាត់នេះ ដោយសារចង់ឲ្យកីឡាករបានស្គាល់ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានដូនតាដ៏ខ្លាំងពូកែ និង ម្យ៉ាងក៏បានផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីទាំងអស់បានផ្លាស់ប្តូរបរិយាកាសក្នុងការហ្វឹកហាត់ ពីទីក្រុងមកខេត្ត ដោយទទួលបានបរិស្ថានល្អ មានខ្យល់បរិសុទ្ធទៀតផង។ ក្នុងនោះលោកក៏មានសង្ឃឹមជឿជាក់ចំពោះកីឡាករ កីឡាការិនី វាយកូនបាល់កម្ពុជា និងទទួលបានជោគជ័យជូនជាតិមាតុភូមិរបស់ខ្លួន។
លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កីឡាករ កីឡាការិនី គឺសុទ្ធសឹងមានឈាមជ័រជាកូនខ្មែរ ទោះបីគាត់កើតនៅក្រៅប្រទេសពិតមែន តែឪពុកម្តាយជាខ្មែរ និងមានកីឡាការិនីអ្នកខេត្តសៀមរាប ក៏បានធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ ហើយពួកគាត់មានមនសិក្កាចំពោះប្រទេសខ្មែរ ក្នុងការលើកកម្ពស់វិស័យកីឡាវាយកូនបាល់កម្ពុជា ឲ្យមានភាពលី្បល្បាញនៅលើពិភពលោក ក្នុងការលើកកិត្តិយសប្រទេសជាតិខ្លួនផងដែរ៕
អត្ថបទ៖ វេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


