កីឡា
ម្ចាស់កង់៣បានយកកាមេរ៉ាជូនអ្នកកាសែតហ្វីលីពីនវិញហើយ
ម្ចាស់កង់៣បានយកកាមេរ៉ាជូនអ្នកសារព័ត៌មានហ្វីលីពីនដែលជាម្ចាស់វិញហើយ បន្ទាប់ពីភ្លេចនៅលើកង់៣របស់គាត់ពេលធ្វើដំណើរទៅម្តុំវិមានឯករាជ្យ។
នៅមុននេះបន្តិច លោក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា ៖«ពេលនេះ ម្ចាស់កង់៣ បានយកកាមេរ៉ាជូនម្ចាស់ដើមវិញហើយ។ គាត់ប្រាប់ថា ពេលចុះជាង ៣០នាទី ទើបគាត់បានឃើញថា ម្ចាស់បានភ្លេចកាមេរ៉ានៅលើម៉ូតូគាត់»។

ការយកកាមេរ៉ាផ្តល់ជូនម្ចាស់ដើមនេះ បន្ទាប់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារមួយដែលលោកទទួលបានកាលពីព្រឹកព្រលឹមថ្ងៃទី១១នេះ៖«ជម្រាបសួរឯកឧត្តម, កាលពីថ្ងៃ ១០ ខែឧសភា ម៉ោងប្រហែល៣រសៀល មានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍អាស៊ានហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន។ ក្នុងកាមេរ៉ានោះមានរូបថតព្រឹត្តិការណ៍មួយចំនួនធំមិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។ ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ»។
នេះជាកាយវិការដ៏ប្រពៃរបស់អ្នករត់កង់៣កម្ពុជាដែលបានផ្តល់សម្ភារៈដល់ម្ចាស់ដែលធ្វើការងារលើផ្នែកព័ត៌មានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


