កីឡា
Messi ថៃកីឡាករ Chanathip បញ្ចប់សករាជនៅជប៉ុនត្រឡប់មកថៃវិញ
កីឡាករបាល់ទាត់ជម្រើសជាតិថៃ Chanathip Songkrasin បានចាកចេញពីលីគកំពូលជប៉ុន និងបានចូលរួមជាមួយក្លិបនៅប្រទេសកំណើតវិញហើយ បន្ទាប់ពីចំណាយពេល៥រដូវកាលនៅជប៉ុន។
កាលពីថ្ងៃពុធ ទី២១ ខែមិថុនានេះ Chanathip បានចាកចេញពីក្លិប Kawasaki Frontale នៃក្របខ័ណ្ឌ J.League របស់ជប៉ុន និងបានចូលរួមជាមួយក្លិប BG Pathum United របស់ថៃ។

ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Kawasaki Frontale កាលពីឆ្នាំ២០២២តាមរយៈការផ្ទេរចេញពីក្លិប Hokkaido Consadole Sapporo ដែលមានតម្លៃជាប់កំណត់ត្រាក្នុងស្រុករបស់ជប៉ុនជិត ៣.៨ លានដុល្លារអាមេរិក។
សម្រាប់ក្លិបចុងក្រោយនៅជប៉ុន កីឡាករ Chanathip បានបង្ហាញខ្លួនត្រឹមតែ ១៨ ប្រកួតប៉ុណ្ណោះក្នុងលីគ និងរកមិនបានគ្រាប់បាល់ឡើយ។ ប្រធានក្រុមជម្រើសជាតិថៃបានផ្លាស់ទៅលេងនៅប្រទេសជប៉ុនមុនរដូវកាល ២០១៧ ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ក្នុងរយៈពេល ៥ រដូវកាលជាមួយក្លិប Hokkaido Consadole Sapporo។
កាលពីឆ្នាំ២០១៨ គាត់បានក្លាយជាកីឡាករថៃដំបូងដែលជាប់ឈ្មោះក្នុងជាកីឡាករល្អទាំង ១១ នាក់ប្រចាំ J.League៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Nationthailand
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


