កីឡា
កីឡាករវ័យក្មេង៥រូបបង្ហាញសមត្ថភាពលេចធ្លោក្នុងរដូវកាល២០២២-២៣
សូមបង្ហាញកីឡាករវ័យក្មេង៥រូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទូទាំងពិភពលោក បន្ទាប់ពីពួកគេបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងរដូវកាល២០២២-២០២៣។
១. កីឡាករខ្សែបម្រើ Jude Bellingham

កីឡាករ Jude Bellingham សមាជិកថ្មីរបស់ក្លិប Real Madrid មានវ័យត្រឹមតែ១៩ឆ្នាំ ប៉ុន្តែបើនិយាយពីសមត្ថភាពវិញគឺមិនធម្មតាទេ។ រូបគេជាប់ឈ្នោះក្នុងបញ្ជីជម្រើសជាតិអង់គេ្លស និង ជាកីឡាករវ័យក្មេងដែលមានតម្លៃផ្ទេរខ្ពស់ទៅកាន់ក្លិបយក្ស Real Madrid ក្នុងតម្លៃ ១១៥ លានផោន។
២. កីឡាករខ្សែបម្រើ Pedri

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ២០ឆ្នាំរូបនេះជាសមាជិកជួយឲ្យក្លិប FC Barcelona ឈ្នះជើងឯក Laliga និង Spanish Super Cup សម្រាប់រដូវកាលនេះ។ រូបជាក៏ជាសមាជិកដែលជួយឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Nation league ឆ្នាំ២០២៣។ Pedri ក៏ជាម្ចាស់ពានរង្វាន់កីឡាករឆ្នើមវ័យក្មេង Golden Boy កាលពីឆ្នាំ ២០២២ ផងដែរ។
៣. កីឡាករខ្សែបម្រើប្រយុទ្ធ Bukayo Saka

កីឡាករ Saka វ័យ ២១ ឆ្នាំសញ្ជាតិ អង់គ្លេសរូបនេះជាតួដ៏សំខាន់សម្រាប់ក្រុម Arsenal និង ក្រុមជម្រើសជាតិអង់គ្លេស។ រូបគេបង្ហាញខ្លួនឲ្យក្លិប Arsenal បាន ១៣៥ ប្រកួតស៊ុតបញ្ចូលទីបាន ៣១ គ្រាប់។
៤. កីឡាករខ្សែបម្រើ Gavi

ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ ដែលជាយុវជនរបស់ក្លិប FC Barcelona មានវ័យត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានសមត្ថភាពខ្ពស់រហូតជាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ អេស្ប៉ាញ។ ប្រុសស្អាត Gavi ក៏បានរួមចំណែកជួយឲ្យក្រុមជម្រើសជាតិ អេស្ប៉ាញ ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Nation league ២០២៣ ផងដែរ។
៥. កីឡាករខ្សែបម្រើប្រយុទ្ធ Jamal Musiala

កីឡាករ Musiala វ័យ ២០ ឆ្នាំ សញ្ជាតិ អាឡឺម៉ង់ ក៏ជាតួសំខាន់មួយសម្រាប់ក្រុម Bayern Munich និងក្រុមជម្រើសជាតិ អាឡឺម៉ង់។ រូបគេបង្ហាញខ្លួនឲ្យ Bayern Munich បាន ៨៩ ប្រកួត ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ ជួយឲ្យក្លិបឈ្នះពានរង្វាន់ Bundesliga និង German Super Cup នៅរដូវកាលនេះផងដែរ។
ក្រៅពីកីឡាករវ័យក្មេងលេចធ្លោទាំង៥រូបខាងលើ ក៏មានកីឡាករវ័យក្មេងជាច្រើនទៀតដែលលេចធ្លោក្នុងក្លិបនៃលីគកំពូលរបស់អឺរ៉ុប៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?