កីឡា
គ្រូបង្វឹកវ័យក្មេង៥រូបកំពុងដឹកនាំក្លិបធំៗនៅអឺរ៉ុប
ក្នុងពិភពបាល់ទាត់ដើម្បីក្លាយជាគ្រូបង្វឹកអាជីពគឺត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រឹមត្រូវ និងទាមទារបទពិសោធច្រើនទើបទទួលបានឱកាសដឹកនាំក្លិបលីគកំពូលបាន។ ខាងក្រោម ជាគ្រូបង្វឹកវ័យក្មេងទាំង៥រូបដែលកំពុងដឹកនាំក្លិបបាល់ទាត់ធំៗនៅអឺរ៉ុប។
១. លោក Mikel Arteta

លោក Mikel Arteta វ័យ ៤១ ឆ្នាំសញ្ជាតិ អេស្ប៉ាញ បានចូលដឹកនាំក្លិប Arsenal កាលពីឆ្នាំ ២០១៩ ហើយជួយឲ្យក្លិបឈ្នះពានរង្វាន់ FA Cup និង Community Shield ។ លោកចាប់ផ្ដើមការងារដំបូងជាជំនួយការរបស់លោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City។
២. លោក Julian Nagelsmann

លោក Julian Nagelsmann វ័យ ៣៥ ឆ្នាំសញ្ជាតិ អាឡឺម៉ង់ បានជាប់ឈ្មោះជាគ្រូបង្វឹកវ័យក្មេងក្នុងប្រវត្តិសាស្រ្ដក្របខ័ណ្ឌបាល់ទាត់ Bundesliga ដោយដឹកនាំក្លិប Hoffenheim ត្រឹមវ័យ ២៨ ឆ្នាំ។ លោកក៏បានបន្តអាជីពជាគ្រូបង្វឹកសម្រាប់ការដឹកនាំក្លិប RB Leipzig និងក្លិប Bayern Munich។
៣. លោក Rúben Amorim

លោក Rúben Amorim វ័យ ៣៨ ឆ្នាំសញ្ជាតិ ព័រទុយហ្គាល់ ជាគ្រូបង្វឹកក្លិប Sporting Lisbon នៅប្រទេសព័រទុយហ្គាល់។ កាលពីឆ្នាំ ២០១៩ លោក Rúben Amorim បានដឹកនាំក្លិប SC Braga ប៉ុន្ដែរឿងដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភា្ញក់ផ្អើលគឺលោកបានទម្លាក់ក្លិប Arsenal ក្នុងពានរង្វាន់ UEFA Europa League។
៤. លោក Matthias Jaissle

លោក Matthias Jaissle វ័យ ៣៥ ឆ្នាំសញ្ជាតិ អាឡឺម៉ង់ ជាគ្រូបង្វឹករបស់ក្លិប FC Red Bull Salzburg របស់ប្រទេស អូទ្រីស។ លោកបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់ទាំងវ័យក្មេងដោយសារបញ្ហារបួសជង្គង់។
៥. លោក William Still

លោក William Still វ័យ ៣០ ឆ្នាំសញ្ជាតិ បែលហ្ស៊ិក ជាគ្រូបង្វឹកក្លិប Stade de Reims (Reims) នៅក្របខ័ណ្ឌ Ligue1 ប្រទេសបារាំង។ លោកជាគ្រូបង្វឹកវ័យក្មេងបំផុតក្នុងលីគកំពូលអឺរ៉ុប។ អ្នកចាត់ការវ័យក្មេងរូបនេះបានដឹកនាំក្លិប Reims ១៧ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់៕
ប្រែសម្រួល៖ ផា រតនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


