កីឡា
លោក ស សុខា ៖ កីឡាករ-កីឡាការិនីវ័យក្មេងត្រូវខំប្រឹងឪ្យខ្លាំង ដូចវីរកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងស្រ៊ាង សូរ៉ាឃីម
ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកីឡាប៉េតង់ចំនួន៣៥០នាក់ បានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិ រៀបចំឡើងដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានក្រើនរម្លឹកដល់ កីឡាករ-កីឡាការិនីវ័យក្មេង ត្រូវខិតខំប្រឹងឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសនាខ្លួនឲ្យត្រដែត ដូចវីរកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងស្រ៊ាង សូរ៉ាឃីម ។ លោកបន្តថា ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លងវីរកីឡាការិនី កែ ឡេង មានជីវិតតស៊ូមកពីខេត្តរហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេស និងឈ្នះជើងឯកពិភពលោក៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។

ជាមួយគ្នានេះដែរ លោកបានស្នើសុំគណៈកម្មការបច្ចេកទេសរៀបចំ ឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេសពិតៗ ជាពិសេសការកាត់សេចក្ដីមិនលម្អៀងតាមរយៈខ្សែនោះឡើយ ព្រោះថា បើយកខ្សែអត់មានសមត្ថភាពទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាសគេហើយ។ យើងត្រូវប្រកួតឲ្យអស់សមត្ថភាព ហាមយោគយល់គ្នា ឬប្រកួតលំៗ ទោះស្គាល់គ្នាក្ដី ព្រោះថាលទ្ធផលឈ្នះលំៗ ដែលដៃគូម្ខាងទៀតបន្ធូរ វាមិនអាចយកទៅប្រជែងលើឆាកអន្តរជាតិបានទេ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានគណៈប្រតិភូចំនួន៥០នាក់ គ្រូបង្វឹកចំនួន៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ចំនួន៣៥០នាក់សរុបចំនួន៤៥២នាក់ ។ ចំពោះ វិញ្ញាសាវិញមានចំនួន៦ រួមមាន៖ ១-វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ (ពានធំ) ,វិញ្ញាសានារី ៣នាក់ទល់៣នាក់, យុវជនអាយុ១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០២), យុវនារីអាយុ១៨ឆ្នាំចុះ ២នាក់ទល់២នាក់ (ឆ្នាំកំណើតពីឆ្នាំ២០ ០២), យុវជនអាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥)និងវិញ្ញាសា អាយុ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ (ឆ្នាំកំណើតពីឆ្នាំ២០០៥)៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda