កីឡា
Haaland ឈ្នះពានកីឡាករឆ្នើមប្រចាំអឺរ៉ុប ក្រោយសំឡេងគាំទ្រច្រើនជាង Messi
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបជាលើកដំបូងក្នុងអាជីព ត្រឹមវ័យ ២៣ឆ្នាំ ក្រោយជួយក្លិបឈ្នះពានរង្វាន់ ៣កាលពីរដូវកាលមុន។
សមិទ្ធផលរបស់កីឡាករ Haaland បានកើតមានជាបន្តបន្ទាប់ ក្រោយពេលរូបគេបានចូលរួមជាមួយក្លិប Manchester City កាលពីឆ្នាំ ២០២២។ រូបគេទទួលបានការបោះឆ្នោតគាំទ្រច្រើនបំផុតរហូត៣៥២ពិន្ទុ តាមពីក្រោយ ដោយកីឡាករ Lionel Messi មាន ២២៧ពិន្ទុ និងមិត្តរួមក្រុមកីឡាករ Kevin De Bruyne មាន ២២៥ពិន្ទុ។
មូលហេតុដែលនាំឲ្យកីឡាករ Haaland ទទួលបានពិន្ទុច្រើនជាងគេដោយរូបគេជួយឲ្យក្លិប Manchester City ឈ្នះពាន៣កាលពីរដូវកាលមុន ក្នុងនោះមានពានរង្វាន់ UEFA Champion League, Premier League, និង FA Cup។ រូបគេក៏បានឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ក្លិបមេឃខៀវ Manchester City ប្រចាំរដូវកាលឆ្នាំ ២០២២-២០២៣ ផងដែរ។
មុនបើករដូវកាលថ្មី កីឡាករ Haaland ជួយឲ្យក្លិប Manchester City ឈ្នះពានរង្វាន់ UEFA Super Cup ដោយយកឈ្នះក្លិប Sevilla របស់អេស្ប៉ាញ ក្នុងវគ្គទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយលទ្ធផល ៥-៤ ក្រោយស្មើគ្នា ១-១។
Haaland បានផ្លាស់ទៅក្លិប Manchester City ក្នុងតម្លៃ ៦០លានអឺរ៉ូ កាលពីឆ្នាំ ២០២២ ដែលបានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ ខណៈពេលនេះស៊ុតបញ្ចូលទីបាន៥២គ្រាប់ក្នុងការបង្ហាញខ្លួន ៥៣លើក។
Haaland ក៏ជាម្ចាស់ស្បែកជើងមាស ក្នុងក្របខណ្ឌ UEFA Champion League និងក្របខណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងក្របខណ្ឌ UEFA Champion League និង ៣៦គ្រាប់ នៅ Premier League។
ជាមួយគ្នានោះលោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City ក៏ឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផងដែរ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


