កីឡា
ឃាន់ សុប៉ិន រំពឹងលេងបានច្រើន ក្រោមការដឹកនាំលោកគ្រូ សាប៊ូន វិនតា
ខ្សែប្រយុទ្ធ ឃាន់ សុប៉ិន បានផ្លាស់ទៅក្លិបគិរីវង់សុខសែនជ័យក្នុងលក្ខខណ្ឌខ្ចីជើងជុំទី២ ខេមបូឌានព្រីមៀរលីគ ក្រោយមិនសូវមានឱកាសបង្ហាញខ្លួនជាមួយបឹងកេត។

កីឡាករ ឃាន់ សុប៉ិន សង្ឃឹមទទួលបានឱកាសច្រើនក្នុងការបង្ហាញលើទីលាន ជុំទី២។ ការចូលរួមជាមួយគិរីវង់សុខសែនជ័យគឺជាពេលវេលាក្រោមការដឹកនាំរបស់លោកគ្រូ សាប៊ូន វិនតា ជាលើកទី២ ក្រោយធ្លាប់ហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីជាមួយគ្រូបង្វឹករូបនេះ។
កីឡាករបានប្រាប់«កម្ពុជាថ្មី»ថា ៖«ខ្ញុំមានអារម្មណ៍រីករាយ ដែលបានចូលរួមជាមួយគិរីវង់។ ខ្ញុំសង្ឃឹមច្រើនក្នុងការបង្ហាញខ្លួន ជាពិសេសខ្ញុំយល់ច្បាស់ពីទម្រង់លេងរបស់ក្លិប។ ម្យ៉ាងទៀត ខ្ញុំធ្លាប់ហាត់ជាមួយលោកគ្រូ សាប៊ូន វិនតា នៅបាទីជាង២ឆ្នាំ»។

ក្នុងជុំទី២ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គិរីវង់សុខសែនជ័យចែកផ្លូវគ្នាជាមួយកីឡាករ នុប តុលា និង Jahana Daiki ដើម្បីផ្លាស់ប្តូរប្រព័ន្ធលេង បន្ទាប់ពីជុំទី១ ធ្វើមិនបានល្អដោយស្ថិតនៅបាតតារាងពិន្ទុ។
កីឡាករចំណូលថ្មីដែលលោក សាប៊ូន វិនតា បាននាំចូលក្នុងជើងទី២នេះ មានកីឡាករ ឃាន់ សុបិន ខ្ចីជើងពីបឹងកេត និង Mizuno Hikaru ខ្ចីជើងពីព្រះខ័នរាជស្វាយរៀង៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


