កីឡា
ខេត្តកណ្តាលចម្រាញ់បានជើងខ្លាំងចំបាប់ ត្រៀមប្រកួតជើងឯកថ្នាក់ជាតិ២០២០
ខេត្តកណ្តាលបានចម្រាញ់រកឃើញជើងខ្លាំងខាងកីឡាចំបាប់ជាច្រើនរូប សម្រាប់ត្រៀមចូលរួម ក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ នៅរាជធានីភ្នំពេញនាពេលខាងមុខ។


លោក ពៅ វណ្ណា ប្រធានការិយាល័យខេត្តកណ្តាល បានរាយការណ៍ឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ខេត្តកាលពីចុងសប្តាហ៍កន្លងទៅ ខេត្តកណ្តាលបានចម្រាញ់និងរកឃើញកីឡាករជើងខ្លាំង មានសមត្ថភាពជាច្រើនរូប សម្រាប់តំណាងឲ្យខេត្តកណ្តាល ត្រៀមទៅចូលរួមការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនាពេលខាងមុខ។


លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យកីឡាខេត្តកណ្តាល មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះ គឺបានមកពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក ស្មារតី សម្ភារៈ និងថវិកា ក្នុងនោះដែលការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពជាអាទិភាព ដែលផ្តោតលើសក្ដានុពល និងធនធានអត្តពលិក(កីឡាករ) លើប្រភេទកីឡា ដែលមាននៅក្នុងខេត្ត៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


