Connect with us

កីឡា

សហព័ន្ធបាល់ទាត់រុស្ស៊ីបោះឆ្នោតប្រឆាំងការមកជ្រកក្រោមដំបូលអាស៊ី AFC

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែធ្នូ សហភាពកីឡាបាល់ទាត់រុស្ស៊ី (RFS) បានបោះឆ្នោត​ប្រឆាំងនឹងការចាកចេញពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ទោះបីជាត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតដោយសារតែ​សង្រ្គាមជាមួយអ៊ុយក្រែនក៏ដោយ។ ជាលទ្ធផល​ការចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ត្រូវបានច្រានចោល។

ទោះបីជាមានការជជែកដេញដោលកាលពីខែមុនអំពីការចាកចេញពី UEFA ទៅចូលរួមជាមួយ AFC ក៏ដោយ ប៉ុន្តែនៅទីបញ្ចប់​បន្តនៅជា​មួយ​ UEFA ទោះបីជាមានការដាក់ទណ្ឌកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចឆ្នាំមុនដែរ រុស្ស៊ីបានសម្រេចចិត្តបន្តនៅជា​មួយ​ UEFA។ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់​រុស្ស៊ី​ លោក​ Akhmed​ Aydamirov​ ត្រូវបាន​ស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ​ TASS​ ថា​ ៖​«យើងនឹងប្រយុទ្ធដើម្បីអឺរ៉ុប។ រុស្ស៊ីគឺជាអឺរ៉ុប។ យើងនឹងឈ្នះ»។ 

លោកបានបន្ថែមថា ៖«យើងបានសម្រេចចិត្តមិនចាកចេញពីអឺរ៉ុប​ ទៅចូលរួមទ្វីបអាស៊ីនោះទេ។ អ្នករាល់គ្នាបានគាំទ្រជាឯកច្ឆន្ទចំពោះការសម្រេចចិត្តនេះ»។

ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ចូលរួមក្នុងការប្រកួតដែលរៀបចំដោយ UEFA ចាប់តាំងពី​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​រយៈពេល៤ថ្ងៃ​បន្ទាប់ពី​មាន​សង្គ្រាម​ជាមួយអ៊ុយក្រែន​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២២។

ប្រទេសរុស្សី មានផ្ទៃដី​៧៥ភាគរយនៅក្នុងទ្វីបអាស៊ី ទោះបីជាប្រវត្តិសាស្ត្រ ជាផ្នែកមួយនៃទ្វីបអឺរ៉ុបដោយមានរាជធានី និងទីក្រុងសំខាន់ៗនៅ​អឺរ៉ុប​។ មានន័យថាប្រទេសនេះតែងតែលេងក្រោមស្លាក​សហភាពអឺរ៉ុប ឬសមាគមអឺរ៉ុប។

ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី (RFS) បានសម្រេចចិត្តចាកចេញពី UEFA ហើយចូលរួមជា​មួយ​ AFC​ នោះ​ វា​នឹង​អាចត្រឡប់​ទៅការប្រកួតវិញ ប៉ុន្តែក្នុងកម្រិតកីឡាទាប និងកម្រិតសេដ្ឋកិច្ចទាបជាងខ្លាំង។ ដោយសារក្លិបរុស្ស៊ី​ត្រូវបោះបង់ចោលប្រាក់ចំណូលដ៏ច្រើន មិនមែនដើម្បី​កិត្យានុភាព​កើតចេញពីការចូលរួមក្នុងការប្រកួតនៅអឺរ៉ុប​ ដូច​ជា​ Champions​ League ជាដើម។

ជាងនេះទៅទៀត មិនមានការធានាថា FIFA នឹងទទួលយកប្រទេសដ៏ធំបំផុតរបស់ពិភពលោកដែលផ្លាស់ប្តូរពីអឺរ៉ុបមកអាស៊ីនោះទេ ហើយនៅក្នុងស្ថានភាពបច្ចុប្បន្ន វាជាការប្រសើរក្នុងការរង់ចាំមួយរយៈដើម្បីព្យាយាមដោះស្រាយស្ថានការណ៍៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម