Connect with us

កីឡា

ពីរ​ចំណុច​ដែល Superlek អាច​ឡើង​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight ពី Ilias Ennahachi

បានផុស

នៅ

នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ​ជើង​ខ្លាំង “The Kicking Machine” Superlek Kiatmoo9 នឹង​ឡើង​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ឃី​ក​បុក​សី​ង ONE Flyweight Kickboxing World Title ពី Ilias Ennahachi នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY ដែល​ផ្សាយ​ផ្ទាល់​ពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី ។ នេះ​ជាការ​ឡើង​ការពារ​ខ្សែក្រវាត់​លើក​ទី​២ របស់ Ennahachi​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​រវាង កីឡាករ​លំដាប់​ទី​២​ក្នុង​ប្រភេទ​ទម្ងន់ Superlek និង​ម្ចាស់​ខ្សែក្រវាត់ Ilias Ennahachi គឺជា​គូ​ឯកនៃ​កម្មវិធី បន្ទាប់ពី Ennahachi ខកខាន​ឡើង​សង្វៀន​ជា​យូរ​មកហើយ​ដោយសា​រវិ​ប​ត្តិ​កូ​វីដ​-១៩​។ សូម​តាមដាន​ពីរ​ចំណុច​សំខាន់ៗ​ហេតុអ្វី​បាន​ជាង Superlek អាច​ឡើង​ដណ្ដើម​ខ្សែក្រវាត់​បាន​?

១- Superlek ក្នុងនាម​អ្នក​ប្រយុទ្ធ​ជួរមុខ​៖

Superlek ត្រូវបាន ONE ចាត់​ចំណាត់ថ្នាក់​ថា​ជា​កីឡាករ​ស្ថិតនៅ​លំដាប់​ទី​២ ក្នុង​ទម្ងន់ Flyweight​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឡើង​ដណ្ដើម​ខ្សែក្រវាត់​នៅ​សិង្ហ​បុរី​។ ម្យ៉ាងវិញទៀត ជើង​ខ្លាំង​មួយ​ថៃ​រូបនេះ​ចង់​បង្ហាញថា រូបគេ​អាចធ្វើ​បានល្អ​ក្នុង​ប្រភេទ​កីឡា​ថ្មី ឃី​ក​បុក​សី​ង​។ Superlek ឈ្នះ ៣ លើក​ជាប់​គ្នា​ក្នុងការ​ចាប់ផ្ដើម​ប្រកួត​មួយ​ថៃ​នៅ​កម្មវិធី ONE Super Series ។ បន្ទាប់មក ពេល Superlek ប្ដូរ​ទៅ​ប្រកួត​ឃី​ក​បុក​សី​ង គេ​ផ្ដួល Fahdi “The Gladiator” Khaled កាល​ខែ កញ្ញា កន្លងទៅ​។ តាមរយៈ​ជ័យជម្នះ​នេះ​និង​បច្ចេកទេស​ប្រកួត​ដ៏​ល្អ​ផង​នោះ គេ​រំពឹងថា​អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​របស់ Ennahachi និង​កាន់​ខ្សែក្រវាត់​ថ្មី​ដ៏​មាន​មោទកភាព​។ លើសពីនេះទៅទៀត Superlek គឺជា​កីឡាករ​ដ៏​វៃឆ្លាត និង ធ្វើ​ការងារ​ខ្លាំងក្លា​សម្រាប់​ការប្រកួត​ក្នុង​ស្នៀត​ឃី​ក​បុក​សី​ង ជាពិសេស​ស្នៀត​ជើង​របស់គេ​ពិតជា​នឹកស្មាន​មិន​ដល់ ដែល​សក្ដិសម​នឹង​រហស្សនាម “The Kicking Machine”​។

​ស្នាដៃ​ក្នុងការ​ប្រកួត​មួយ​ថៃ ៖

​មិនមែន​អត់​មានបទពិសោធន៍​ចេះតែ​ឡើង​ដណ្ដើម​ខ្សែក្រវាត់​នោះទេ​។ បើ​សរុប​កំណត់ត្រា​ប្រកួត​អាជីព​មួយ​ថៃ និង ឃី​ក​បុក​សី​ង កន្លងមក Superlek ឈ្នះ​រហូតដល់ ១២៦ ដង ចាញ់ ២៨ ដង និង​ស្មើ ២ ដង​។ កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត តារា​ថៃ​វ័យ​២៥ ឆ្នាំ​រូបនេះ​ឈ្នះ​ជើងឯក​មួយ​ថៃ​លំដាប់​ពិភពលោក​នៅ​សង្វៀន​ល្បី​របស់​ថៃ Lumpinee រហូតដល់​ពីរដង​ផងដែរ ( ជើងឯក Lumpinee Muay Thai World Champion ពីរ​សម័យកាល​)។

តាមរយៈ​ស្នាដៃ​និង​លទ្ធផល​ទាំងនេះ បានធ្វើ​ឲ្យ Superlek ជា​កីឡាករ​មាន​សមត្ថភាព​គ្រប់គ្រាន់​ម្នាក់​ដែល​អាច​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight បាន​នា​ថ្ងៃ​សុក្រ​ទី ២៦ ខែ កុម្ភៈ ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម