កីឡា
ការប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវថ្នាក់ជាតិឆ្នាំ២០២០ បញ្ចប់ដោយលទ្ធផលល្អ
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវថ្នាក់ជាតិឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយជោគជ័យនិងលទ្ធផលល្អ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងកម្មវិធីបិទមានការអញ្ជើញចូលរួមពីសំណាក់ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា។

លោក សុខ អាង បានប្រាប់ឲ្យដឹងថា ការ រៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវថ្នាក់ជាតិឆ្នាំ២០២០ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នាទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានក្លិបចំនួន ៨ក្លិបចូលរួម គឺហូសាណា ឥន្ទ្រទេវី ជាស៊ីមសាមគ្គី ក្លិបផេនដា ក្លិបអេលីត ក្លឹប Lam e De Phnom Penh ក្លិបTom និងក្លិបវេស្ទើន ដែលមានអត្តពលិកសរុបចំនួន ៣៩ នាក់ (កីឡាការិនី ៨នាក់ និងកីឡាករ ៣១ នាក់) ហើយប្រកួតក្នុង ៣វិញ្ញាសា។


ចំពោះលទ្ធផលការប្រកួតវិញ៖ វិញ្ញាសាដាវកាប់ចម្រុះឯកត្តជន មេដាយមាសបានលើកីឡាការិនី ឆាយ លីនសី មេដាយប្រាក់បានលើកីឡាការិនី សន និច និងមេដាយសំរិទ្ធបានលើកីឡាករ ជន ចំរ៉ុង និងកីឡាករ ជន ចំរើន ។ វិញ្ញាសាដាវតូចចម្រុះឯក ត្តជន មេដាយមាសបានលើកីឡាករ ខឿន ទីម៉ា មេដាយប្រាក់បានលើកីឡាករ មាស គីមឡេង និងមេដាយសំរិទ្ធ បានលើកីឡា ការិនី យី លីណា និងកីឡាករ ភារក្ស ភារិន។ ចំណែកវិញ្ញាសាដាវធំចម្រុះឯកត្តជនមេ ដាយមាសបានលើកីឡាករសារឿន ស័កនុ មេដាយប្រាក់បានលើកីឡាករ សុខ ច័ន្ទរិទ្ធី និងមេដាយសំរិទ្ធបានលើកីឡាករ ថង ទាំងជីន និងកីឡាករ រ៉ា ណាថាន់៕


អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សូមមើលពីកាលបរិច្ឆេទនៃការប្រកួតជើងឯកជាតិឆ្នាំ២០២១ ដែលមានចំនួន៤១ប្រភេទកីឡា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


