កីឡា
ក្លិបកីឡាការ៉ាតេ៥ ហ្វឹកហាត់នៅស្តាតចាស់ ត្រៀមចូលរួមប្រកួតជើងឯក នៅខែតុលានេះ
កីឡាករ-កីឡាការិនីចំនួន៤២នាក់ មកពីក្លិបកីឡាការ៉ាតេ៥ក្លិប ធ្វើការហ្វឹកហាត់ជាប្រចាំ រៀងរាល់ថ្ងៃនៅស្តាតចាស់។
ក្នុងនោះ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស២០២០ នៅថ្ងៃ២២ ដល់ ២៤ ខែតុលា ឆ្នាំ២០២០ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ឡាច ច័ន្ទដារ៉ា គ្រូបង្វឹកក្លិបក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ក្នុងដំណាក់កាលត្រៀមប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេស២០២០ ក្លិបកីឡាការ៉ាតេចំនួន៥ បានមករួមគ្នាហ្វឹកហាត់នៅកន្លែងតែមួយ ដែលមានកីឡាករ-កីឡាការិនីចំនួន៤២នាក់ ចូលរួមរៀងរាល់ថ្ងៃរួមមាន ក្លិបក្រសួងការពារជាតិ ក្លិបក្រសួងមហាផ្ទៃ ក្លិបឫស្សីកែវ ក្លិបទីក្រុងសេះមកពីខេត្តព្រះសីហនុ និងក្លិបសុរិយា។
លោកគ្រូបង្វឹក បានបន្តថា ក្លិបទាំង៥ ធ្វើការហ្វឹកហាត់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅស្តាតចាស់ ហើយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហាត់ក្លិបសុរិយា។ នាល្ងាច កីឡាករ-កីឡាការិនី តែងតែសាកល្បងសមត្ថភាព និងបច្ចេកទេសជាមួយគ្នាជានិច្ច ដើម្បីដកស្រង់បទពិសោធន៍របស់កីឡាករ-កីឡាការិនី ពីក្លិបមួយ ទៅក្លិបមួយទៀត។
លោក ឡាច ច័ន្ទដារ៉ា បានបន្ថែមទៀតថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំ២០១៩ កន្លងទៅ ទទួលបានមេដាយសរុប១១គ្រឿង។ ក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ៣គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ ចំណែកក្លិបកងយោធពលខេមរភូមិន្ទ ជាប់ចំណាត់ថ្នាក់លេខ១៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


