Connect with us

កីឡា

លោក Oliver Glasner ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុម Crystal Palace

បានផុស

នៅ

ក្លិប Crystal Palace បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក Oliver Glasner ជាគ្រូបង្វឹកថ្មី បន្ទាប់ពីលោក Roy Hodgson អតីតគ្រូបង្វឹកដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន Crystal Palace ឈរនៅលេខ១៥ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ក្រោយប្រកួត២៥លើក ឈ្នះ៦ ស្មើ៧ ចាញ់១២ មាន២៥ពិន្ទុ។ លោក Glasner បានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយនឹងទទួលបន្ទុកសម្រាប់ការប្រកួតក្នុងផ្ទះថ្ងៃសៅរ៍នេះ​ទល់​នឹង​ក្រុម Burnley។

​លោក Oliver Glasner បាន​និយាយ​ថា៖ «ខ្ញុំ​រីករាយ​ក្នុង​ការ​ចូល​រួម​ជាមួយ Crystal Palace។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយកូនក្រុមដែលមានទេពកោសល្យ ជួបជាមួយអ្នកគាំទ្រ និងបទពិសោធថ្មីនៅកីឡដ្ឋាន Selhurst Park។ វាពិតជារីករាយ​ដែលបានជួបលោក​ Steve Parish ម្ចាស់ភាគហ៊ុន និងលោក Dougie Freedman ជានាយកប្រត្តិបិត្តកីឡា»។

លោក Steve Parish បាននិយាយថា៖«ខ្ញុំរីករាយដែលបានស្វាគមន៍ Oliver មកកាន់ក្លិប។ គាត់មានកំណត់ត្រាដ៏អស្ចារ្យមួយ ហើយយើងជឿថាគាត់គឺជាអ្នកគ្រប់គ្រងដ៏ត្រឹមត្រូវក្នុងការដឹកនាំក្លិបឆ្ពោះទៅ​រក​ពេល​វេលាដ៏​អស្ចារ្យ»។

«យើងជឿថា មហិច្ឆតារបស់គាត់ ក៏ដូចជាវិធីសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍ ការប្រើយុទ្ធសាស្រ្តវាយសម្រុករបស់គាត់គឺសមឥតខ្ចោះសម្រាប់ក្រុមកីឡាករក្មេងៗ»។

នៅឆ្នាំ២០២២ លោក Glasner បាន​ដឹក​នាំ​ក្រុម​ Frankfurt និង​បានឈ្នះពានរង្វាន់ Europa League ក្នុងអំឡុងពេលរដូវកាលដំបូងរបស់​លោក​នៅ​​ពេល​យកឈ្នះក្រុម Rangers របស់ស្កុតឡេន​វគ្គផ្តាច់ព្រ័ត្រ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម