Connect with us

កីឡា

ដំណើរ​នៃ​ក្ដី​ស្រមៃ​របស់​កូន​ខ្មែរ​ នៅ​អាមេរិក អែម សុ​វណ្ណា​រី លើ​ឆាក​អន្តរជាតិ​

បានផុស

នៅ

​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ឬ គេ​ស្គាល់​រហស្សនាម “The Sweet Savage” ពិតជា​រំភើប​ខ្លាំងណាស់ ​ដែល​ទទួលបាន​ការចាប់អារម្មណ៍​និង​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ​សង្វៀន​លំដាប់​ពិភពលោក ONE Championship កាល​ឆ្នាំ ២០១៨​។

នេះ​ជា​បំណងប្រាថ្នា​មួយពេល​រូបគេ​ចាប់ផ្ដើម​ប្រឡូក​នៅ​សង្វៀន​គុន​ចម្រុះ ជាពិសេស​ជ័យជម្នះ​ធំធេង​ពេល​បង្ហាញខ្លួន​ដំបូង​ ដោយ​ផ្ដួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​សន្លប់​ត្រឹម​៨១ វិនាទី​ប៉ុណ្ណោះ កាល​ខែ ធ្នូ ឆ្នាំ​២០១៨​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជ័យជម្នះ​លើកដំបូង​នោះ​ធ្វើ​ឲ្យ សុ​វណ្ណា​រី កាន់តែ​មានការ​តាំងចិត្ត​ទ្វេដង​ក្នុង​អាជីព​គុន​ចម្រុះ​និង បន្ត​គោលដៅ​ទៅមុខទៀត​។ បែបណា​ក្ដី កាល​ខែធ្នូ ឆ្នាំ​២០១៩ កីឡាការិនី​សម្បុរ​ស្រអែម ចាញ់​កីឡាការិនី​ឥណ្ឌា Rayane Marques Bastos ត្រឹម​ទឹក​ទី​១ នៅ​សង្វៀន ONE : MARK of GREATNESS​។

​សុ​វណ្ណា​រី បង្ហាញ​ផ្នត់គំនិត​កន្លងទៅ​បែបនេះ​៖«​ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​តាមតែ​អាចធ្វើ​ទៅបាន​។ ខ្ញុំ​នឹងមាន​ការប្រកួត​បន្តបន្ទាប់​ជាមួយ ONE ហើយ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ឈ្នះ​ខ្សែក្រវាត់​នៅ​ថ្ងៃ​ណាមួយ​។ ខ្ញុំ​ក៏​អាច​ទម្លាក់​គីឡូ​មក​ប្រកួត​ទម្ងន់ strawweight ផងដែរ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​គំនិត​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ខ្ញុំ​ខិតខំ​ផ្ដោត​លើ​គូប្រកួត​ទម្ងន់ flyweight សិន​»​។

​សុ​វណ្ណា​រី សង្កត់ធ្ងន់ថា​៖«​ការឡើង​ប្រកួត គឺជា​ផ្នែក​មួយ​ដ៏​ធំ​បំផុត​របស់ខ្ញុំ​តំណាង​ឲ្យ​វប្បធម៌​របស់​កម្ពុជា ដែល​ខ្ញុំ​ទើបតែ​បាន​ឈ្វេងយល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​និង​រៀន​ភាសា​ខ្មែរ​ទៀតផង​។ បើសិន​មានឱកាស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ និង​តំណាង​ជាតិ​នៅលើ​សង្វៀន​ដ៏​ធំ​ហើយ​ផ្សារភ្ជាប់​ទៅនឹង​វប្បធម៌​ខ្មែរ និង​ប្រពៃណី នោះ​វា​ជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​»​។ កីឡាការិនី​វ័យ ២៨ ឆ្នាំមាន​ការតាំង​ចិត្ត​ខ្ពស់​ទោះ​មាន​វិបត្តិ កូ​វីដ​-១៩ កើតឡើង​និង​រឹតបន្តឹង​ខ្លាំង​នៅ​អាមេរិក​ក៏ដោយ ប៉ុន្តែ រូបគេ​បាន​ចំណាយ​ពេល​ស្រាវជ្រាវ​មើល​វីដេអូ​ស្នៀត​ចាស់ៗ​ឡើងវិញ និង​បាន​ហ្វឹកហាត់​តាម​ការណែនាំ​របស់​គ្រូ​បង្វឹក​ជាប្រចាំ​។

​ទីបំផុត​ស្ថិតក្នុង​វិបត្តិ​មេរោគ​រាលដាល​ជា​សកល​នេះ សុ​វណ្ណា​រី បាន​ឡើង​សង្វៀន ONE ជា​លើក​ទី​៣​ក្នុង​អាជីព កាល​ចុងខែ មករា ឆ្នាំ ២០២១ កន្លងទៅ​ថ្មីៗ​។ គ្រានោះ សុ​វណ្ណា​រី បាន​ផ្ដួល​កីឡាការិនី​រូប​ស្រស់​កូរ៉េ Jung Yoon Choi ត្រឹម​ទឹក​ទី​២ នៅ​ព្រឹត្តិការណ៍ ONE: UNBREAKABLE II នា​ប្រទេស​សិង្ហ​បុរី​។ ក្រោយ​ទទួល​ជ័យជម្នះ ២ លើក​ក្នុងការ​បង្ហាញខ្លួន​៣​លើក​នៅ​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី “The Sweet Savage” ចង់បាន​ការប្រកួត​មួយចំនួនទៀត​ តាមតែ​អាចធ្វើ​ទៅបាន​មុន​ដាច់​ឆ្នាំ​២០២១ នេះ និង​ដាក់ខ្លួន​ឲ្យ​រវល់​ជាង​មុន​។

​ទោះ​បាន​មក​ប្រកួត​នៅ​ម៉ាឡេស៊ី​ពីរលើក​និង​នៅ​សិង្ហ​បុរី​មួយ​លើក ប៉ុន្តែ សុ​វណ្ណា​រី មិនទាន់​បានមក​ទស្ស​ន​កិច្ច​នៅ​ប្រទេស​កំណើត​ដូនតា​នៅឡើយ​ទេ​។ ថ្មីៗ ពិភពលោក​យាយី​ដោយសារ​កូ​វីដ​-១៩ ដែល​មិនអាច​ធ្វើដំណើរ​ឆ្លង​ងាយស្រួល​នោះទេ​។ ថ្ងៃ​ណាមួយ សុ​វណ្ណា​រី នឹង​មកលេង​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​។ យ៉ាងណាក្ដី សុ​វណ្ណា​រី បាន​បង្ហោះ​សារ​ជា​វីដេអូ​ដោយនិយាយ​ភាសា​ខ្មែរ និង​ផ្ញើ​ក្ដី​នឹករលឹក​ដល់​អ្នកគាំទ្រ​ស្រុក​ខ្មែរ​ទៀតផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម