កីឡា
ការប្រកួតហែលទឹក ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន ជាការរម្លឹកគុណសក្ការ និងស្នាដៃរបស់លោក
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតហែលទឹកជ្រើសរើសជើងឯកពានរង្វាន់យុវជនព្រឹទ្ធាចារ្យ ហែម ថុន ធ្វើឡើងដើម្បីរម្លឹកគុណសក្ការ: និងស្នាដៃលោក និងបំផុសឲ្យកីឡាករ-កីឡាការិនីយុវជនខ្មែរ និងបរទេសចូលរួម ព្រមទាំងអាណាព្យាបាលពួកគេចូលរួមគាំទ្រកូនៗនៅពេលប្រកួត។

លោកបានបន្តថា ការបើកចំហដល់យុវជនបរទេសចូលរួមនៅឆ្នាំនេះ យើងនឹងមានកីឡាករ- កីឡាការិនីចូលរួមច្រើនផង និងមានការប្រកួតខ្លាំងផ្នែកបច្ចេកទេសរវាងកីឡាករតាមក្លិបធំៗ ក្លិបឯកជន និងសាលារៀនអន្តរជាតិ ហើយការធ្វើការបែបនេះមិនមែនជាការនឹកឃើញឡើយ ដោយ សារប្រទេសជិតខាងយើងដូចជាប្រទេសអាស៊ាន និងពិភពលោក ព្រោះការប្រកួតយុវជនតាមកម្រិតអាយុនេះ គេអនុញ្ញាតឲ្យយុវជនប្រទេសដទៃចូលរួមដែរ។ ការធ្វើដូច្នេះក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ឲ្យមានកម្រិតខ្ពស់ នៅពេលមានអត្តពលិកបរទេស និងអ្នកដទៃចូលរួម នឹងមានសកម្មភាពប្រកួតប្រជែងខ្លាំងដូចជាអត្តពលិកបរទេសមានកម្រិតខ្ពស់អាចទាញឲ្យអត្តពលិក យើងមានការប្រឹងប្រែងកាន់តែខ្លាំងឡើយ។

លោកអគ្គលេខាធិការបន្ថែមទៀតថា ចំពោះចំណាត់ថ្នាក់កីឡាករ-កីឡាការិនី យើងទទួលបានដដែល ដោយឡែកអត្តពលិកបរទេសមិនទទួលបានចំណាត់ថ្នាក់ទេ ប៉ុន្តែសហព័ន្ធនឹងប្រគល់លិខិតបញ្ជាក់ពីការប្រកួត ហើយការធ្វើបែបនេះដូចជាសហរដ្ឋអាមេរិក ជប៉ុន និងថៃជាពិសេសប្រទេសដែលវិស័យកីឡាហែលទឹកខ្លាំងក៏ធ្វើដូចនេះដែរ ដើម្បីទាញកម្រិតកីឡាហែលទឹកឲ្យមានកម្រិតថ្នាក់ជាតិឲ្យកាន់តែខ្ពស់ស្មើកម្រិតអន្តរជាតិមួយៗនេះ ជាជំហានទី១ ដែលសហព័ន្ធកំពុងកែទម្រង់ការងារសមត្ថភាពរបស់អត្តពលិកហែលទឹកកម្ពុជា។

គិតមកដល់ពេលនេះ យើងមានកីឡាករយុវជនបរទេសមួយចំនួនបានចុះឈ្មោះចូលរួមហើយ ដោយឲ្យពួកគាត់ប្រកួតតាមកម្រិតអាយុ។ សព្វថ្ងៃនេះ យើងកំពុងបំផុសតាមក្លិបឯកជន និងសា លារៀនអន្តរជាតិចូលរួម សម្រាប់ការប្រកួតឆ្នាំ នេះក៏មានក្លិបឯកជន និងសាលារៀនអន្តរជាតិចូលរួមដែរ។ លោក ហែម គីរី អះអាងថា សកម្មភាពនឹងទទួលបានការគាំទ្រពីមហាជនជាពិសេសអាណាព្យាបាល យើងចង់ឲ្យអាណាព្យាបាលយល់ឃើញថា ការប្រកួតកីឡាហែលទឹក និងការហាត់ហែលទឹកមានសារសំខាន់ និងអត្តប្រយោជន៍នាពេលអនាគតសម្រាប់កូនរបស់ពួកគាត់ និងការតាំងចិត្តចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។

សូមបញ្ជាក់ថា ការប្រកួតជាផ្លូវការនឹងចាប់ផ្ដើមនាថ្ងៃទី១៩និង២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាង ហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតចែកចេញជា៣ប្រភេទ គឺប្រភេទអាយុសម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២ សម្រាប់កុមារា-កុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣សម្រាប់វ័យយុវជន-យុវនារី ដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារកីឡាតម្លៃ ២៥០,០០០ ដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


