Connect with us

កីឡា

ខេត្តស្វាយរៀងបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត License D

បានផុស

នៅ

សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សហការជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតដំបូង (License D) ដល់ថ្នាក់ដឹកនាំ និង​គ្រូបង្វឹកកពាក់កណ្តាលអាជីពក្នុងខេត្តស្វាយរៀងចំនួន៣៨នាក់មកពីស្រុក-ក្រុងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ សម្រាប់សប្តាហ៍ទី១ ថ្ងៃទី១៥-១៦-១៧ និងសប្តាហ៍ទី២ ថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយមានគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ គោលបំណងក្នុងការបង្កើតវគ្គបណ្តុះបណ្តាល​នេះ​គឺដើម្បីចូលរួម​អភិវឌ្ឍធនធានគ្រូបង្វឹក​បាល់ទាត់​នៅកម្ពុជា៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម