កីឡា
លោកគ្រូ Pep Muñoz៖ ការបង្កើតលីគយុវជនពិតជាសំខាន់បំផុត
លោក Pep Muñoz គ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានចាត់ទុកការបង្កើតឲ្យមានការប្រកួតលីគបាល់ទាត់យុវជនគឺជាកត្តាដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាគ្រោងនឹងដំណើរការប្រកួតលីគបាល់ទាត់យុវជននាខែឧសភា ឆ្នាំ២០២៤ខាងមុខនេះដោយមាន២កម្រិតអាយុផ្សេងគ្នា។ ការបង្កើតឲ្យមានកម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជននេះទទួលបានការសាទរពីមហាជន ជាពិសេសពីអ្នកគាំទ្របាល់ទាត់ និងអ្នកពាក់ព័ន្ធបាល់ទាត់។

ជាក់ស្តែងលោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានលើកឡើងថា ៖«អ្វីដែលសហព័ន្ធបានធ្វើគឺជារឿងល្អសម្រាប់បាល់ទាត់កម្ពុជា។ ខ្ញុំគិតថា យុវជនមានឱកាសលេងបាល់ទាត់ជារៀងរាល់សប្តាហ៍។ ជាពិសេស ត្រូវបង្កើតឲ្យមានស្តង់ការប្រកួតត្រឹមត្រូវប្រចាំសប្តាហ៍។ ខ្ញុំបានឃើញយុវជនស្ទើរគ្រប់ទីកន្លែងបាល់ទាត់ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត អីចឹងដល់ពេលសហព័ន្ធបង្កើតកម្មវិធីប្រកួតដូចជាលីគជាដើមគឺពិតជាល្អខ្លាំងដើម្បីជំរុញបាល់ទាត់កម្ពុជាឲ្យកាន់តែល្អប្រសើរ»។
«ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលឃើញសហព័ន្ធបង្កើតលីគយុវជននេះឡើង។ អ្វីដែលសំខាន់គឺយុវជនអភិវឌ្ឍខ្លួនតាំងពីក្មេងមុនពេលបោះជំហានចូលទៅក្រុមធំលេងក្នុងលីគកំពូល។ នេះហើយជាអ្វីដែលយើងត្រូវការអភិវឌ្ឍ»។ លោក Pep បានបញ្ជាក់។

បើគ្មានការប្រែប្រួលទេ កម្មវិធីប្រកួតលីគយុវជនកម្ពុជាគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាជើងឯក៕


អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


