កីឡា
សំអាងលើជំនាញនេះ សុខ ធី ជឿថា Superlek នឹងឈ្នះខ្សែក្រវាត់យប់នេះ
ជើងខ្លាំង«រន្ទះជើងម៉ាស៊ីន» Superlek Kiatmoo9 ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ពីម្ចាស់ការពារតំណែងជើងឯក Ilias Ennahachi ក្នុងព្រឹត្តិការណ៍ ONE: FISTS OF FURY ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ នេះនៅប្រទេសសិង្ហបុរី។

Superlek ជើងខ្លាំងប្រដាល់មួយថៃម្នាក់ដែលធ្លាប់ឈ្នះជើងឯកមួយថៃពីរដងនៅសង្វៀន Lumpinee មុនពេលបោះជំហានចូលស្ថាប័ន ONE ប៉ុន្តែមិនទាន់ស្គាល់ខ្សែក្រវាត់ពិភពលោកពីស្ថាប័នចុងក្រោយនេះនៅឡើយទេ។ រូបគេសម្រាប់ការប្រកួត៤លើនៅស្ថាប័ន ONE កន្លងមកគឺមិនទាន់ចាញ់ម្តងណាឡើយ។ ប្រកួតលើកទី១ Superlek បានឈ្នះអ្នកលេងគុនខ្មែរ ឡៅ ចិត្រា, លើកទី២ឈ្នះកីឡាករព័រទុយហ្គាល់ Rui Botelho, និងលើកទី៣ឈ្នះមិត្តរួមជាតិ Panpayak ដែល៣លើកដំបូងនេះប្រកួតលក្ខណៈមួយថៃ ខណៈលើកទី៤ជាការប្រកួតលក្ខណៈឃីកបុកសីងដែលបានយកឈ្នះ Fahdi Khaled ដើម្បីទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកក្នុងឆ្នាំ២០២១នេះ។
មុនការប្រកួតមកដល់នារាត្រីនេះ មានអ្នកជំនាញ ក៏ដូចជាកីឡាករមួយចំនួនបានព្យាករលទ្ធផលសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះ។ ក្នុងនោះក៏មានអ្នកលេងគុនខ្មែរ សុខ ធី បានយល់ឃើញលទ្ធផលទុកមុនដែរ។ នៅចាំបានថា នៅពេលកីឡាករថៃភ្នែកតឹង Capitan ប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកជាមួយកីឡាកររុស្ស៊ី Alaverdi Ramazanov កាលពីថ្ងៃទី២២ ខែមករា កន្លងទៅថ្មីៗនេះ សុខ ធី បានប្រាប់ថា Capitan នឹងឈ្នះ។ ទីបំផុតកីឡាករថៃនេះប្រើពេលតែ២ទឹកប៉ុណ្ណោះដើម្បីផ្តួលម្ចាស់ខ្សែក្រវាត់ដោយក្បាច់ទាត់ជើងក្រោម។

នារាត្រីនេះ សុខ ធី ហៅ កាកា បានប្រាប់ក្រុមការងារ ONE ថា កីឡាករថៃ Superlek នឹងឈ្នះ ហើយទទួលបានខ្សែក្រវាត់ពិភពលោក។ សុខ ធី និយាយខ្លីថា ៖«ខ្ញុំជឿលើ Superlek នឹងឈ្នះការប្រកួតយប់នេះ ពីព្រោះការទាត់របស់គាត់ខ្លាំងណាស់។ គាត់ទាត់លឿន និងមានទម្ងន់»។

ជាទូទៅ កីឡាករបរទេសពូកែកណ្តាប់ដៃ និងទាត់ខ្ពស់ ប៉ុន្តែមិនសូវពូកែទាត់ក្រោមឡើយ ដូច្នេះនៅពេលជួបដៃគូដែលពូកែទាត់ជើងក្រោមគឺពិបាកឈរទប់ទល់ឲ្យបាន៣ឬ៥ទឹកពេញណាស់។
សម្រាប់ម្ចាស់កីឡាករហុល្លង់-ម៉ារ៉ុក ដែលជាខ្សែក្រវាត់ Ennahachi បានផ្តួលកីឡាករថៃ Petchdam ក្នុងទឹកទី៣ដើម្បីក្លាយជាជើងឯកពិភពលោក។ ម្ចាស់ខ្សែក្រវាត់រូបនេះមានកណ្តាប់ដៃលឿន និងធ្ងន់ ហើយមានចលនាផ្លាស់ប្តូរលឿនណាស់។ ប្រសិនបើរូបគេអាចទប់ទល់នឹងការទាត់របស់ Superlek បាន នោះរូបគេសង្ឃឹមការពារខ្សែក្រវាត់បានជោគជ័យពីព្រោះកណ្តាប់អាចមានប្រៀបលើកីឡាករថៃ៕
សូមចុចអាន៖ ៣គូនេះ អ្នកគាំទ្រខ្មែរចាប់អារម្មណ៍ខ្លាំង ONE: FISTS OF FURY ថ្ងៃសុក្រនេះ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


