Connect with us

កីឡា

ម៉ោង​១​​ថ្ងៃ​នេះ វិសាខា ប៉ះក្រុមអូស្ត្រាលី Volleyball Academy នៅតៃវ៉ាន់

បានផុស

នៅ

ក្លិបបាល់ទះ វិសាខា ​ដល់​ពេល​ត្រូវ​បង្ហាញ​សមត្ថភាព​មែន​ទែន​ហើយ បន្ទាប់​ពី​នាំ​ចូល​កីឡាករ​​លំដាប់​លីគ​កំពូល​បារាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ពេល​ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទះ​អូស្ត្រាលី Volleyball Academy វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​កោះ​តៃវ៉ាន់​ក្នុង​ពាន​រង្វាន់ Win+ Steak Volleyball Cup។

សមាជិក​ថ្មី​សញ្ជាតិ​បារាំង​៣រូប​គឺ​ Francois Rebeyrol, Thomas Gill និង​ Prierre Toledo ​ទើប​តែ​មក​ដល់ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា កន្លង​ទៅ​នេះ និង​បាន​ចូល​រួម​ហ្វឹក​ជា​មួយ​គ្នាបាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិសាខា​បាន​យក​ឈ្នះ​​មក​ពី​វៀតណាម Long An ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

វិសាខា​ទើប​តែ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​កាល​ពី ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Win+ Steak Volleyball Cup ដែល​មាន​៨​ក្រុម​ចូល​រួម​ប្រកួត។ ការ​ប្រកួត​បើក​ឆាក​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ វិសាខា​ត្រូវ​ប៉ះ​ក្រុមអូស្ត្រាលី Volleyball Academy។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អូស្ត្រាលី Volleyball Academy គឺ​ជា​ក្រុម​អភិវឌ្ឍ​កីឡា​បាល់ទះ​ក្នុង​សាល និង​លើ​ដី​ខ្សាច់​អាជីព​ដែល​​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ និង​ស្តង់ដា​ដែល​មាន​គោល​បំណង​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ចូល​រួម​កម្រិត​អន្តរជាតិ ជា​ពិសេស​កីឡា​អូឡាំពិក​តែ​ម្តង។ ដូច្នេះ​វិសាខា​ប៉ះ​ Volleyball Academy មិន​មែន​ជា​ងាយ​ស្រួល​នោះ​ទេ។

វាអាច​ជា​សម្ពាធ​ធំ​មួយ​ដែរ​សម្រាប់​វិសាខា​ដោយសារ​​តែ​បាន​​ដាក់​គោល​ដៅ​ខ្ពស់​​មែន​ទែន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នៅ​កោះតៃវ៉ាន់​នេះ។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន​ក្លិប​បាល់ទះ​វិសាខា​ធ្លាប់​បាន​និយាយ​ថា វិសាខា​ ដាក់​គោល​យក​ឈ្នះ​ជើង​ឯក​ពីតៃវ៉ាន់​។ សម្រាប់​ការ​គោល​ដៅ​ធំ​នេះ វិសាខា​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​នាំ​យក​កីឡាករ​លំដាប់​កំពូល​ៗ​មក​ពី​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ជា​ក្រុម​ក្នុង​រយៈ​ពេល​ខ្លី។

រូបមន្ត​នៃ​ការ​ប្រកួត​ពាន​រង្វាន់ Win+ Steak Volleyball Invitational Tournament មាន​ពីរ​ដំណាក់​កាល​។ ដំណាក់​កាល​​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​នីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​៣​ប្រកួត​តាម​ពូល​រៀងៗ​ខ្លួន។ បន្ទាប់​មក ក្រុម​នីមួយ​ៗ​នឹង​ស្ថិត​នៅ​តាម​ចំណាត់​ថ្នាក់​ចាប់​ពី​លេខ​១​ដល់​៨ អាស្រ័យ​ទៅ​លើ​ពិន្ទុ​ដែល​ឈ្នះ និង​ចាញ់។

ដំណាក់​កាល​ទី​២ ក្រុម​លេខ​៧ ប៉ះ ក្រុម​លេខ​៨ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៧។ ក្រុម​លេខ​៥ ប្រកួត​ជា​មួយ​ក្រុម​លេខ​៦ ដើម្បីដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៥ ហើយ​ក្រុម​លេខ​៣​ប្រកួត​ជា​មួយ​ក្រុម​លេខ​​៤ ​ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ និង​ក្រុម​លេខ​១​​ប្រកួត​​ជា​មួយ​ក្រុម​លេខ​២​​ដើម្បី​ដណ្តើម​​យក​ជើង​ឯក។

ក្រុម​ដែល​ចូល​រួម​មានក្រុមម្ចាស់ផ្ទះ Win Streak, វិសាខា (កម្ពុជា), ក្លិប Flying Falcon (ម៉ាឡេស៊ី), ក្លិប Nature Med Club (ម៉ុងហ្គោលី), ក្លិប Long My Construction (តៃវ៉ាន់), ក្លិប Saitama Azalea (ជប៉ុន), ក្រុម​ Australian Volleyball Academy (អូស្ត្រាលី) និងក្លិប Thanh Pho Ho Chi Minh (វៀតណាម)។

កម្មវិធី​ប្រកួត​របស់ វិសាខា

  • វិសាខា vs Volleyball Academy (អូស្ត្រាលី) ថ្ងៃ​ទី២៩ ខែឧសភា ម៉ោង​១​រសៀល
  • វិសាខា vs Win Streak (តៃវ៉ាន់) ថ្ងៃ​ទី​៣០ ឧសភា ម៉ោង​៦​ល្ងាច
  • វិសាខា vs Saitama Azalea (ជប៉ុន) ថ្ងៃ​ទី​៣១ ឧសភា​ ម៉ោង​២​រសៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៨ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម