កីឡា
ខាន់ ចេសា នឹងគ្មានវត្តមានស៊ីហ្គេម២០២៥ ក្រោយថៃអត់ដាក់កីឡាច្រើនប្រភេទ
ម្ចាស់ផ្ទះថៃបានសម្រេចជាបឋមប្រហែលជា៤០ប្រភេទកីឡាម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ នៅទីក្រុងបាងកក ខេត្តឈុនប៊ូរី និងខេត្តសង់ក្លា។

ក្នុងនាមជាម្ចាស់ផ្ទះ ថៃ បានសម្រេចអត់ដាក់កីឡាជាច្រើនប្រភេទដូចជា កីឡា វូស៊ូ ជឺជីតស៊ូ ការ៉ាតេ វ៉ូវីណាម និងលើកទម្ងន់ជាដើម។ ក្នុងនោះ កីឡាប៉េតង់ ក៏មិនឃើញក្នុងបញ្ជីបឋមដែរ ខណៈថៃក៏មានសក្តានុពលផ្នែកកីឡាប៉េតង់។ តាមការសម្រេចរបស់ម្ចាស់ផ្ទះនេះមានន័យថា កីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែលមានសក្តានុពលក្នុងការស្វែងរកមេដាយ មិនអាចជួយកម្ពុជាបានទេសម្រាប់ស៊ីហ្គេមនៅប្រទេសថៃ។

ចំពោះប្រភេទកីឡាស្នូកឃ័រ និងប៊ីឡាដ មាននៅក្នុងបញ្ជី ប៉ុន្តែមិនដឹងថាតើវិញ្ញាសាដែលកីឡាការិនីឆ្នើម ស្រួង ភាវី ប្រកួតមានឬក៏អត់។
ខាងក្រោមជាប្រភេទកីឡាដែលថៃបានសម្រេចជាបឋម៖
កម្រិត១៖ កីឡាកាតព្វកិច្ចត្រូវតែមានដាច់ខាត
- អត្តពលកម្ម និង ហែលទឹក (ហែលទឹក លោតទឹក បាល់ទឹក ការរាំលើទឹក និង ហែលទឹកម៉ារ៉ាតុង)
កម្រិតទី២៖ កីឡាអូឡាំពិក និងកីឡាអាស៊ី

- ប្រភេទកីឡាអូឡាំពិក៖ បាញ់ធ្នូ វាយសី បាល់បោះ (៥x៥, ៣x៣) ទូកកាណូ ទូករ៉ូអ៉ីង ជិះកង់ គុនដាវ បាល់ទាត់ (បុរស & នារី) កូនហ្គោល កាយសម្ព័ន្ធ បាល់គប់ ហុកគី យូដូ បាញ់កាំភ្លើង វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ ទ្រីយ៉ាថ្លុង បាល់ទះ ចំបាប់ ស្គី បេនតាឡុងទំនើប បែលបល់ (បុរស) ស៊ូហ្វតិន្នីស (នារី) ប្រដាល់សកល ប៉ូឡូ (កូនហ្គោលជិះសេះ) និងទូកក្តោង។
- កីឡាអាស៊ី៖ ហ្វូតសាល មួយថៃ បញ្ចស៊ីឡាត ស្នូកឃ័រ និង អេឡិចត្រូនិក

កម្រិត៣៖ ប្រភេទកីឡាថ្មី
- ហ្លបល់ ឃីកបុកស៊ីង បាល់ទាត់លើតុ នេតបល់ (ប្រភេទបាល់បោះមានបង្គោលតែ១)

ប្រភេទទី៤៖ កីឡាសម្តែង
- កីឡាទាញព្រ័ត្រ និងកីឡាគប់ថាស

អត្ថបទ៖ វីរបុត្រ
ប្រភព៖ The Thao Vietnam
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


