Connect with us

កីឡា

Salah ​សម្រេចចិត្តមិនចូលរួមជាមួយ​អេហ្ស៊ីបក្នុងព្រឹត្តិការណ៍អូឡាំពិក​

បានផុស

នៅ

កីឡាករ Mohamed Salah បានបោះបង់ឱកាស​លេងឲ្យក្រុមជម្រើសជាតិអេហ្ស៊ីបនៅព្រឹត្តិការណ៍អូឡាំពិកក្នុងនាមជាកីឡាករអាយុលើស២៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីប លោក Rugero Micali មានសុទិដ្ឋិនិយមក្នុងការបញ្ចុះបញ្ចូល Salah ឲ្យចូលរួមក្នុងជម្រើសជាតិ។ ក្នុងព្រឹត្តិការណ៍អូឡាំពិកតម្រូវឲ្យក្រុមបាល់ទាត់ទាំងអស់ត្រូវរើសកីឡាករអាយុក្រោម២៣ឆ្នាំ ប៉ុន្តែក្នុងនោះក៏អនុញ្ញាតឲ្យរើសកីឡាករ៣នាក់។

ខ្សែប្រយុទ្ធ Salah ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានអាយុលើស៣នាក់ ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប។ ប្រសិនបើកីឡាករ Salah ចូលរួមព្រឹត្តិការណ៍អូឡាំពិក នោះគេនឹងអវត្តមានការប្រកួត​បើករដូវកាលជាមួយ Liverpool នៅទឹកដីនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញកីឡាករ Mohamed Salah បានសម្រេចចិត្តមិនចូលរួមជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបទេ ដោយរូបគេចង់ផ្ដោតអារម្មណ៍ជាមួយ Liverpool សម្រាប់​រដូវ​កាល​ថ្មី​ ស្របពេលគ្រូបង្វឹកថ្មីលោក Arne Slot ចូលកាន់តំណែង។ Salah អាយុ​៣២ឆ្នាំ​បាន​ឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ Liverpool ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម