កីឡា
ខ្សែក្រវាត់ពិភពលោករកម្ចាស់ឃើញនៅភ្នំពេញឆ្នាំ២០១៤ ត្រូវដាក់ដណ្តើមខែមេសាខាងមុខ
អ្នកគាំទ្រប្រដាល់កម្ពុជាប្រហែលជាមិនទាន់ភ្លេចទេសម្រាប់ព្រឹត្តិការណ៍ប្រកួតរបស់ ONE Championship នៅលើទឹកដីនៃប្រទេសកម្ពុជា។ ស្ថាប័នមួយនេះធ្លាប់រៀបចំការប្រកួតរាជធានីភ្នំពេញបាន២ដង។
លើកទី១គឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នៅកោះពេជ្រ ដែលពេលគូឯកប្រចាំព្រឹត្តិការណ៍ ONE: Rise of the Kingdom កីឡាករប្រេស៊ីល Adriano Morae ប្រកួតដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Flyweight ដែលនៅទំនេរជាមួយកីឡាករហ្វីលីពីន Geje Eustaguio។ ចំពោះការប្រកួតលើកទី២គឺព្រឹត្តិការណ៍ ONE: Kingdom of Khmer ដែលធ្វើនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នៅកោះពេជ្រដែរ។

ព្រឹត្តិការណ៍លើកទី១នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះហើយដែលកីឡាករប្រេស៊ីល Adriano Morae បានក្លាយជាជើងឯកពិភពលោកលើកដំបូងក្នុងអាជីពគុនចម្រុះរបស់ខ្លួន បន្ទាប់ពីឈ្នះកីឡាករហ្វីលីពីន Geje Eustaguio ដោយក្បាច់រឹត-កឲ្យចុះចាញ់ក្នុងទឹកទី២។
បន្ទាប់ពីឈ្នះខ្សែក្រវាត់នៅលើទឹកដីខ្មែរ Adriano Morae បានឡើងការពារខ្សែក្រវាត់ពិភពលោក ONE Flyweight លើកទី១បានជោគជ័យ ប៉ុន្តែសម្រាប់ការឡើងការពារលើកទី២នៅប្រទេសចិន រូបគេបានអស់ខ្សែក្រវាត់នេះដែលធ្លាក់ទៅកីឡាករ Kairat Akmetov នៅឆ្នាំ២០១៥។
ទោះជាយ៉ាងណា ឈានចូលឆ្នាំ២០១៦ កីឡាករប្រេស៊ីលរូបនេះបានខ្សែក្រវាត់គុនចម្រុះពិភព លោក ONE Flyweight ដែលនៅទំនេរជាលើកទី២ បន្ទាប់ពីឈ្នះកីឡាករ Tilek Batyrov។ នៅឆ្នាំ២០១៧ រូបគេបានឡើងប្រកួតដណ្តើមខ្សែក្រវាត់ដែលបាត់បង់ជាមួយ Kairat Akmetov ជាលើកទី២ ហើយបានឈ្នះខ្សែក្រវាត់មកវិញ។
នៅឆ្នាំ២០១៧នោះ Adriano Moraes បានគ្រប់គ្រងខ្សែក្រវាត់ពិភពលោក២គ្រឿង។ នៅឆ្នាំ២០១៨ កីឡាករហ្វីលីពីន Geje Eustaguio ដែលចាញ់នៅទឹកដីកម្ពុជាបានតាំងចិត្តវ៉ៃយកខ្សែក្រវាត់ពិភពលោកពី Moraes ជាលើកទី២ នៅប្រទេសហើយបានជោគជ័យ។ ប៉ុន្តែចូលឆ្នាំ២០១៩ Moraes បានដណ្តើមយកខ្សែក្រវាត់ពិភពលោកនោះមកវិញ បន្ទាប់ពីប្រកួតលើកទី៣ឈ្នះ Geje។

គិតទៅខ្សែក្រវាត់ដែលត្រូវបានដាក់ឲ្យប្រកួតលើកដំបូងនៅប្រទេសកម្ពុជាបានធ្លាក់ទៅម្ចាស់ច្រើននាក់ ប៉ុន្តែចុងក្រោយធ្លាក់ទៅដៃម្ចាស់ដើមវិញដដែរ។
ដូច្នេះនៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ Adriano Moraes បានសម្រេចដាក់ខ្សែក្រវាត់ពិភពលោក ONE Flyweight នេះឲ្យជើងខ្លាំងមកអាមេរិក Demetrious Johnson ដណ្តើមម្តង។
កីឡាករអាមេរិក Demetrious Johnson អាចចាត់ទុកថាជាជើងខ្លាំងគ្រប់សម័យកាល បន្ទាប់ពីជោគជ័យនៅសង្វៀន UFC ហើយបន្តឈានជើងចូល ONE Championship ទៀត។ រូបគេជាជើងឯកពិភពលោកនៅ UFC ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៨។
នៅចុងឆ្នាំ២០១៨ Johnson បានចុះកុងត្រាចូលស្ថាប័ន ONE និងបានឈ្នះពានរង្វាន់-ជើងឯកពិភពលោក ONE Flyweight World Grand Prix នៅឆ្នាំ២០១៩។ ពេលនេះ រូបគេបន្តមហិច្ឆតាស្វែងរកខ្សែក្រវាត់ពិភពលោក ONE Flyweight ពីម្ចាស់ Adriano Moraes ទៀត។
សម្រាប់ការប្រកួតការពារខ្សែក្រវាត់លើកនេះពិតជាពិបាកខ្លាំងសម្រាប់ជើងខ្លាំងប្រេស៊ីល ពីព្រោះកីឡាករអាមេរិកនេះមានបទពិសោធន៍ច្រើនស្ទើរពេញមួយជីវិតហើយក្នុងអាជីពគុនចម្រុះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


