កីឡា
គ្រូព្រះខ័នរាជស្វាយរៀង បង្ហាញក្តីបារម្ភមុនប៉ះ Falcons ថ្ងៃទី៣០តុលានេះ
ក្លិបតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងប្រកួតជាមួយ ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons និងក្រុមឥណ្ឌូណេស៊ី Madura United វគ្គសន្សំពិន្ទុពូល E ពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League ២០២៤-២៥។

ព្រះខ័នរាជសស្វាយរៀង បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ជាពេលដែលក្រុម SP Falcons បានប្រកួតជាមួយ Madura United បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០។ មុនពេលចេញដំណើរទៅ លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនសម្រាប់កូនក្រុមរបស់លោក។
លោកបានលើកឡើងថា លក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុជាបញ្ហាសម្រាប់ការលេង ពីព្រោះនៅប្រទេសម៉ុងហ្គោលីមានអាកាសធាតុត្រជាក់ ហើយទីតាំងភូមិសាស្ត្រខ្ពង់រាប។ ជាពិសេស ការលេងនេះគឺនៅលើស្មៅសិប្បនិម្មិតដែលខុសប្លែកពីនៅកម្ពុជាលេងស្មៅធម្មជាតិ។ ទាំងនេះហើយជាបញ្ហាថ្មីសម្រាប់កូនក្រុមរបស់លោក។

បន្ទាប់ពីឃើញក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា លោក Josep Muñoz បានចាប់អារម្មណ៍ខ្លាំងលើក្រុម SP Falcons។ លោកបានលើកឡើងថា ៖«យើងបានមើលការប្រកួតរបស់ពួកគេ។ យើងក៏មានអ្នកវិភាគនៅម៉ុងហ្គោលី។ ការប្រកួតពិតជាតឹងតែង សម្រុកគ្នាខ្លាំង ជាពិសេសក្រុម Falcons លេងដាក់សម្ពាធមែនទែន ពីព្រោះពួកគេជាក្រុមម្ចាស់ផ្ទះ មានអ្នកគាំទ្រ។ ពួកគេរត់មិនឈប់ វាយលុក។ ពួកគេគ្រប់គ្រងបាល់ច្រើន ហើយមានគុណភាព។ ខ្ញុំធ្លាប់នៅចិន អីចឹងខ្ញុំបានដឹងពីកីឡាករម៉ុងហ្គោលីមួយចំនួនលេងដាក់សម្ពាធខ្លាំង»។
ទោះបីជាយ៉ាងណា លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមានការតាំងចិត្ត និងជំរុញទឹកចិត្តខ្លាំងណាស់សម្រាប់ការប្រកួតនេះ។ លោករីករាយដែលទទួលបានឱកាសលេងជាមួយពួកគេដើម្បីបង្ហាញពីសមត្ថភាពរបស់ក្រុមកម្ពុជា។

លោកបានលើកឡើងថា ៖«យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសម្រាប់ការលេងតទល់នឹងក្រុមដែលមានរបៀបលេងវាយសម្រុកខ្លាំង។ យើងនឹងព្យាយាមគ្រប់គ្រងការប្រកួត។ ខ្ញុំគិតថា លទ្ធផលស្មើគ្នាគឺជារឿងមិនល្អ ប៉ុន្តែ Falcons បង្ហាញទម្រង់ល្អខ្លាំង ដែលនឹងក្លាយជាដៃគូដ៏លំបាកសម្រាប់យើង»។
ព្រះខ័នរាជស្វាយរៀង នឹងប៉ះ Falcons នៅថ្ងៃទី៣០ ខែតុលា វេលាម៉ោង២រសៀល និងប៉ះ Madura United នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅពូល E នេះមានតែ៣ក្រុមប៉ុណ្ណោះ ហើយក្រុមលេខ១ និងលេខ២ បានឡើងវគ្គ៨ក្រុមចុងក្រោយ ខណៈមានតែ១ក្រុមប៉ុណ្ណោះបានធ្លាក់ក្នុងពូលនេះ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


