កីឡា
ពានរង្វាន់ RTNK លើកទី១ បើកការប្រកួតដោយមានក្រុម១៦ចូលរួម
កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ការប្រកួតពានរង្វាន់ RTNK លើកទី១ បានប្រារព្ធពិធីបើកដំណើរការប្រកួតជាផ្លូវការ។

ក្នុងពិធីបើការប្រកួតជាផ្លូវនេះមានការសម្ដែងគុនល្បុកក្ដតោ និងការប្រកួតមិត្តភាពរវាងក្រុម RTNK ជាមួយក្រុមផាន់រ៉ុង Vlogger ដើម្បីបង្កបរិយាសកាសរីករាយដល់អ្នកគាំទ្រ។ ការប្រកួតពានរង្វាន់ RTNK លើកទី១ មានក្រុមចូលរួមប្រកួតប្រជែងរហូតដល់១៦ ហើយការប្រកួតត្រូវប្រើពេលជាង១ខែទើបចប់។

ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន RTNK Group បានអញ្ជើញជាគណធិបតីក្នុងពិធីបើក។ ឧកញ៉ាបាននិយាយថា ៖«គោលបំណងនៃការបង្កើតពានរង្វាន់នេះឡើងគឺដើម្បីឲ្យយុវជនដែលចូលចិត្តកីឡាបាល់ទាត់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដនៅលើទីលាន។ ការបង្កើតកម្មវិធីប្រកួតបាល់ទាត់នេះមិនមែនដើម្បីស្វែងរកប្រាក់ចំណេញ ប៉ុន្តែដើម្បីផលចំណេញដល់យុវជនដែលមានចំណង់ចំណូលចិត្តលេងបាល់ទាត់។ នេះជាការរួមចំណែកក្នុងការជំរុញវិស័យកីឡាបាល់ទាត់ឲ្យផុលផុស និងរីកចម្រើននៅទូទាំងប្រទេសកម្ពុជា»។

ក្រុមទាំងអស់ត្រូវបានបែងចែកជា៤ពូល សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល ហើយបន្ទាប់មកនឹងរកក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។
ពូលទាំង៤
- ពូល A៖ ក្រុម RTNK RETAIL, NIGHT EAGLE FT, YOUNGSTER FC និង FIRE UNSTOPPABLE
- ពូល B៖ ក្រុម PPT PREKHO 50M, MARSHAL FT, ក្រុងចក្រ និង CE&P FC
- ពូល C៖ ក្រុម C.A.P CITY FOOTBALL CLUB, DRAGON CITY, ដង្ខៅអេហ្វស៊ី និង AISAKI
- ពូល D៖ ក្រុម យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា, WHITE WARRIOR FT, THE REVOLUTION MINI និង MIZUNA FC។

ប្រាក់រង្វាន់សម្រាប់ក្រុមជ័យលាភី
- ក្រុមជើងឯក ទទួលពាន មេដាយមាស និងប្រាក់រង្វាន់៤លានរៀល
- ក្រុមលេខ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣លានរៀល
- ក្រុមលេខ៣ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- ក្រុមលេខ៤ ទទួលបានប្រាក់រង្វាន់១លានរៀល

អត្ថបទ៖ ផា រតនា
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ចរាចរណ៍១១ ម៉ោង agoរដ្ឋបាលខេត្តសៀមរាប បន្តដំឡេីងភ្លេីងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ចំណុចដែលមានគ្រោះថ្នាក់ញឹកញាប់


