កីឡា
បុគ្គល៤នាក់ធ្លាប់ដឹកនាំសហព័ន្ធគុនខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សហព័ន្ធកីឡានប្រដាល់គុនខ្មែរនឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (២០២១-២០២៥) ដើម្បីជ្រើសរើសប្រធាន និងគណៈកម្មការប្រតិបត្តិថ្មី អាណត្តិទី៨ (២០២៥-២០២៩)។

បច្ចុប្បន្ន លោក ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរដែលទទួលបានឱកាសដឹកនាំមិនដល់១ឆ្នាំផង បន្ទាប់ពីត្រូវបានតែងតាំងបន្តពីលោក តែម ម៉ឺន ដែលបានប្រកាសលាឈប់កាលពីខែមីនា ឆ្នាំ២០២៤។
កាលពីដំបូងឡើយ សហព័ន្ធគុនខ្មែរឈ្មោះ «សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្ត»ដែលត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ១៩៩៦ រហូតដល់ពេលនេះមានរយៈពេល២៩ឆ្នាំ។ សហព័ន្ធនេះគ្រប់គ្រងលើកីឡាប្រដាល់សកល និងកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ។ យ៉ាងណា នៅឆ្នាំ២០១៦ សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្តត្រូវបានបំបែកចេញជាពីរផ្សេងគ្នាគឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ហើយក្រោយមក បង្កើតសហព័ន្ធឃីកបុកស៊ីងកម្ពុជាទៀត។
គិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២៥ មានបុគ្គល៤រូបបានកាន់តួនាទីជាប្រធាន។ ជាទូទៅ១អាណត្តិមានរយៈពេល៤ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ព្រំ ភិច បានធ្វើជាប្រធានអាណត្តិទី១ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។

ឧកញ៉ា អ៊ុំ យូរ៉ាន់ បានធ្វើជាប្រធាន២អាណត្តិគឺពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨។ ក្រោយមក លោក តែម ម៉ឺន បានធ្វើជាប្រធាន៤អាណត្តិគឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤។ លោកបានកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរយូរជាងគេបំផុតគិតត្រឹមឆ្នាំ២០២៤។
លោក តែម ម៉ឺន បានលាឈប់ពីប្រធាននៅចុងខែមីនា ឆ្នាំ២០២៤ ក្នុងពេលអាណត្តិទី៧មិនទាន់ចប់ និងបានតែងតាំងលោក ខូវ ឆាយ ធ្វើជាប្រធាននៅថ្ងៃទី២៩ ខែមីនា ដើម្បីបន្តដឹកនាំរហូតចប់អាណត្តិទី៧ (២០២១-២០២៥)។ ក្នុងចំណោមប្រធាន៤រូប លោក ខូវ ឆាយ ជាប្រធានវ័យក្មេងជាងគេបំផុត។
ក្នុងអាណត្តិទី១របស់លោកព្រឹទ្ធាចារ្យ ព្រំ ភិច កីឡាប្រដាល់ក្បាច់គុនខ្មែរបានចាប់ផ្តើមរៀបចំឲ្យលក្ខន្តិកៈ គោលការណ៍ និងច្បាប់ត្រឹមត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់មានសកម្មភាពសុះសាយខ្លាំងទេ ពីព្រោះជាដំណាក់កាលកំពុងកសាងធនធានមនុស្ស។

អាណត្តិទី២ និងទី៣ ក្រោមការដឹកនាំរបស់ឧកញ៉ា អ៊ុំ យូរ៉ាន់ កីឡាប្រដាល់គុនខ្មែរចាប់ផ្តើមមានសកម្មភាពប្រកួតកាន់តែច្រើន។ តាមសង្វៀនប្រដាល់ទូរទស្សន៍ក្នុងស្រុកមានការប្រកួតមិត្តភាពជាតិ និងអន្តរជាតិច្រើនដែលត្រូវបានគេមើលឃើញមានការប្រកួតមិត្តភាពអន្តរជាតិ២ទៅ៣ខែម្តង និងមានចេញទៅប្រកួតនៅក្រៅប្រទេស។
សម្រាប់អាណត្តិទី៤ដល់ទី៧ ក្រោមការដឹកនាំរបស់លោក តែម ម៉ឺន ប្រដាល់គុនខ្មែរទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង។ ការប្រកួតមិត្តភាពអន្តរជាតិធ្វើឡើងជារៀងរាល់សប្តាហ៍ កីឡាករបរទេសមកប្រកួតដណ្តើមខ្សែក្រវាត់ ពានរង្វាន់នៅក្នុងស្រុកកាន់តែផុលផុស ហើយកីឡាករគុនខ្មែរបានចេញទៅប្រកួតនៅក្រៅប្រទេសញឹកញាប់។
ជាពិសេស កីឡាករគុនខ្មែរ២រូបបានឈ្នះខ្សែក្រវាត់ ISKA ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កីឡាករគុនខ្មែរបានឈ្នះមេដាយមាសស៊ីហ្គេម។ កីឡាគុនខ្មែរបានចូលជាធរមានក្នុងធម្មនុញ្ញកីឡាស៊ីហ្គេម កម្មវិធីប្រកួតកាន់តែច្រើន និងកម្លាំងចលករគាំទ្រយ៉ាងខ្លាំងពីមហាជន ក៏ដូចជាសំបូរម្ចាស់ឧបត្ថម្ភកាន់ ប្រាក់រង្វាន់កាន់តែច្រើន។

សម្រាប់រយៈពេលមិនដល់មួយឆ្នាំចុងក្រោយនៃអាណត្តិទី៧ លោក ខូវ ឆាយ កាន់តែយល់ច្បាស់ពីស្ថានភាពប្រដាល់គុនខ្មែរស្របតាមនិន្នាការគាំទ្រពេញនិយមតាមបណ្តាញសង្គម។ លោកបាននាំគុនខ្មែរទៅកាន់ក្រៅប្រទេសជាច្រើន។ លោកបាននាំឲ្យមានការមូលនិធិដើម្បីជួយដល់ក្លិបខ្វះ និងបានចេញមុខបកស្រាយ ដោះស្រាយភ្លាមៗរាល់បញ្ហា និងសម្របសម្រួលឲ្យកីឡាករ កីឡាករទទួលបានឱកាសឡើងប្រកួត។
ប្រវត្តិប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
- លោកព្រឹទ្ធាចារ្យ ព្រំ ភិច៖ អាណត្តិទី១ (ឆ្នាំ១៩៩៦-២០០០)
- ឧកញ៉ា អ៊ុំ យូរ៉ាន់៖ អាណត្តិទី២ (ឆ្នាំ២០០០-២០០៤) អាណត្តិទី៣ (ឆ្នាំ២០០៤-២០០៨)
- លោក តែម ម៉ឺន៖ អាណត្តិទី៤ (ឆ្នាំ២០០៨-២០១២) អាណត្តិទី៥ (ឆ្នាំ២០១២-២០១៦) អាណត្តិទី៦ (ឆ្នាំ២០១៦-២០២១) អាណត្តិទី៧ (ឆ្នាំ២០២១-២០២៥)
- លោក ខូវ ឆាយ៖ បន្តអាណត្តិទី៧ (ឆ្នាំ២០២៤-២០២៥)
- អាណត្តិទី៨ (២០២៥-២០២៩) តើនរណាជាប្រធាន
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច