កីឡា
អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer
អ្នកគាំទ្របស់ក្លិបបិសាចក្រហម Manchester United គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទឹកដី Old Trafford មុនការប្រកួតរវាងក្រុមបិសាចក្រហម ទល់នឹងកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
Man UTD នឹងបើកទ្វាកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមកាំភ្លើងធំ Arsenal នៅចុងសប្តាហ៍នេះ ដែលជាការប្រកួតសប្តាហ៍ ២៨ នៃក្របខណ្ឌ Premier League។ អ្វីដែលកំពុងភ្ញាក់ផ្អើលពេលនេះ គឺអ្នកគាំទ្រកាន់ឆ្នាំរបស់បិសាចក្រហមបានប្រកាសពីផែនការធ្វើបាតុកម្មនៅមុនការប្រកួត ដើម្បីជាការព្រមានដល់ត្រកូល Glazer ដែលគ្រប់គ្រងក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យមិនបានល្អ រហូតធ្វើឱ្យក្លិបដុនដាបខ្លាំងឡើងៗទាំងនៅលើសមរភូមិវាលស្មៅ និងស្ថានភាពហិរញ្ញវត្ថុក្លិប។

យោងតាមការប្រកាសរបស់អ្នកនាំពាក្យក្រុមអ្នកគាំទ្រតាំងពីឆ្នាំ ១៩៥៨ លោក Steve Crompton បានឱ្យដឹងថា៖ «ក្លិបកំពុងស្លាប់ៗម្តងបន្តិចនៅចំពោះភ្នែករបស់ពួកយើង ទាំងនៅក្នុង និងក្រៅទីលាន ហើយកំហុសគ្រប់យ៉ាង គឺស្ថិតនៅក្នុងគំរូនៃភាពដឹកនាំរបស់ម្ចាស់ក្លិបបច្ចុប្បន្ន»៕


អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


