កីឡា
លោក អោក សំនាង៖ ខាងព្រែកអញ្ចាញមានអ្នកគាំទ្រហាត់តេក្វាន់ដូ ITF ច្រើនកាត់បន្ថយលេងទូរស័ព្ទ
គ្រូបង្វឹកតេក្វាន់ដូ ITF លោក អោក សំនាង បានឲ្យដឹងពីតំបន់ព្រែកអញ្ចាញមានសន្ទុះ នៃការគាំទ្រពីយុវជន និងអាណាព្យាបាលច្រើនរហូតដល់ជាង ៨០នាក់កំពុងហ្វឹកហាត់នាពេលបច្ចុប្បន្ន។

លោក អោក សំនាង និងសិស្ស
លោក អោក សំនាង បានឲ្យដឹងថា បច្ចុប្បន្នលោកកាន់ក្លឹបចំនួន ៣ គឺក្លឹបតេក្វាន់ដូ ITF ក្ដីចាស់ ក្លឹបតេក្វាន់ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លឹបតេក្វាន់ដូ ITF វិទ្យាល័យព្រែកអញ្ចាញ។ បើនិយាយពីយុវជនដែលកំពុងហ្វឹកហាត់គឺមានចំនួនជាង៨០នាក់។

លោក អោក សំនាង កំពុងបង្ហាត់
ឆ្លើយតប និងសំណួរថា កត្តាអ្វីខ្លះដែលធ្វើឲ្យមានការគាំទ្រខ្លាំងនៅខាងតំបន់ព្រែកអញ្ចាញនោះ? គ្រូបង្វឹកខាងលើនេះប្រាប់ថា ទី១ អាណាព្យាបាលយល់ដឹងច្រើនអំពីសារសំខាន់ នៃការហ្វឹកហាត់កីឡា ទី២ ធ្វើឲ្យមានសុខភាពល្អ ទី៣ ធ្វើឲ្យរាងកាយមានភាពរហ័សរហួន ទី៤ កាត់បន្ថយការចំណាយពេលឥតប្រយោជន៍ និងលេងទូរស័ព្ទច្រើនដោយផ្លាស់ប្ដូរមកហាត់តេក្វាន់ដូជំនួសវិញ។

ទិដ្ឋភាពហ្វឹកហាត់
គ្រូបង្វឹកក្លឹបតេក្វាន់ដូ ITF ក្ដីចាស់ រូបនេះបង្ហាញការសប្បាយរីករាយជាខ្លាំងពិសេសនៅពេលបានបណ្ដុះបណ្ដាលធនធានយុវជនបានច្រើន និងទទួលជោគជ័យ។ នេះជាការរួមចំណែកអភិវឌ្ឍន៍ធនធានអត្តពលិកជាមួយសហព័ន្ធ។ លោក អោក សំនាង បានថ្លែងអំណរគុណដល់លោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF ដែលលោកបានលៈបង់ពេលវេលា និងតែងតែផ្ដល់ឱកាសដល់យុវជនបានបញ្ចេញសមត្ថភាព។ លោកជាប្រធានដែលល្អ និងគួរឲ្យគោរពមួយរូបសម្រាប់ខ្លួន។
បញ្ជាក់ដែរថា លោក អោក សំនាង ជាអតីតកីឡាករជម្រើសជាតិតេក្វាន់ដូ ITF កន្លងទៅ។ បច្ចុប្បន្នលោកបានក្លាយជាគ្រូបង្វឹក និងបានបើកក្លឹប បណ្ដុះធនធាន កីឡាករឆ្នើមជាច្រើននាក់៕






អត្ថបទ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម