កីឡា
មិនសូវមានអ្នកដឹងតែលោក ប៉ាល់ ជីវ័ន ជាស្ថាបនិកបណ្ដុះធនធានតេក្វាន់ដូ ITF រាប់រយអ្នកមកហើយ
តេក្វាន់ដូ ITF គឺជាកីឡាមួយប្រភេទដែលមានភាពរីកចម្រើនខ្លាំង និងសំបូរធនធាននៅកម្ពុជានាពេលបច្ចុប្បន្ននេះ ខណៈក្នុងមជ្ឈដ្ឋានកីឡាតាំងពីថ្នាក់ដឹកនាំ និងបណ្ដាសហព័ន្ធកីឡាជាតិផ្សេងៗតែងតែសរសើរអំពីគុណភាព វិន័យ។ ការអភិវឌ្ឍន៍ និងភាពរីកចម្រើនរបស់សហព័ន្ធកីឡាមួយនេះក៏ជាការរួមចំណែករបស់លោក ប៉ាល់ ជីវ័ន មួយផ្នែកផងដែរដែលជាស្ថាបនិកបណ្ដុះធនធានកីឡាករបានជាច្រើនជំនាន់។

លោក ប៉ាល់ ជីវ័ន (រូបភាពហ្វេសបុកលោក ជីវ័ន)
លោក ប៉ាល់ ជីវ័ន ដែលជាគ្រូជម្រើសជាតិតេក្ដាន់ដូ ITF កម្ពុជា បានឲ្យដឹងថា លោកចាប់ផ្ដើមចេញបង្ហាត់សិស្សតាមសាលាឯកជនតាំងពីឆ្នាំ២០០១ រហូតដល់ពេលបច្ចុប្បន្ននេះ។ ការបង្ហាត់គឺបានច្រើនជំនាន់មកហើយតាំងពីមុនលោកជាប់ជាគ្រូជម្រើសជាតិទៅទៀត។
អតីតម្ចាស់មេដាយមាសពិភពលោកនៅប្រទេសប៊ុលហ្គារីរូបនេះបន្តទៀតថា សិស្សដែលលោកបានបង្ហាត់បង្រៀនតេក្វាន់ដូ ITF នេះពីមួយជំនាន់ទៅមួយចំនួនគឺមានចំនួនច្រើនរហូតអ្នកខ្លះវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹក និងខ្លះទៀតជាប់ជាកីឡាករ កីឡាការិនីជម្រើសជាតិសាងស្នាដៃជូនប្រទេសជាតិមកជាច្រើន។ ក្រៅពីនេះមួយចំនួនទៀតក៏ក្លាយជាកងកម្លាំងប្រដាប់អាវុធបំពេញការងារតាមស្ថាប័នផ្សេងៗទៀតផង។

លោក ប៉ាល់ ជីវ័ន (រូបភាពហ្វេសបុកលោក ជីវ័ន)
នាពេលបច្ចុប្បន្ននេះគឺលោកនៅតែបណ្ដុះយុវជនថ្នាលក្មេងៗនៅក្លឹបយុវជនរបស់លោកជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យដដែលដែលមានចំនួនប្រហែលជិត ១០០នាក់ឯណោះ។ ចំនួននេះមិនរាប់សិស្សធំៗមួយចំនួនត្រូវផ្ទេរទៅហ្វឹកហាត់ជាមួយលោក ស៊ុម គង់ហេង ដែលជាក្លឹបដៃគូសហការផង។

លោក ប៉ាល់ ជីវ័ន (រូបភាពហ្វេសបុកលោក ជីវ័ន)
ដូច្នេះការចំណាយពេលស្ទើរពាក់កណ្ដាល នៃជីវិតរបស់លោក ប៉ាល់ ជីវ័ន កន្លងទៅនេះគឺជាចំណែកធំមួយក្នុងការអភវិឌ្ឍន៍ធនធានដែលមានគុណភាពជាច្រើននាក់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា។ ក្រោមការដឹកនាំដោយប៉ិនប្រសព្វរបស់លោក កែវ រ៉េមី ប្រធានសហព័ន្ធ រួមទាំងគ្រូបង្ហាត់ល្អៗ និងសំបូរក្លឹបតាមបណ្ដារាជធានី-ខេត្ត ផងនោះទើបកីឡាតេក្វាន់ដូ ITF មានភាពរីកចម្រើនខ្លាំង និងនាំមោទកភាពជាខ្លាំងជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិនាពេលកន្លងទៅនេះ។

លោក ប៉ាល់ ជីវ័ន (រូបភាពហ្វេសបុកលោក ជីវ័ន)
បញ្ជាក់ដែរថា លោក ប៉ាល់ ជីវ័ន ជាអតីតកីឡាករតេក្វាន់ដូ ITF ចាស់វស្សា និងបានហ្វឹកហាត់កីឡាមួយនេះតាំងពីវ័យជាង ១០ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្នលោកមានវ័យជាង ៤០ឆ្នាំទៅហើយ និងកំពុងជាគ្រូជម្រើសជាតិផងដែរ។ លោកជាអតីតជើងខ្លាំងតែមួយរូបគត់របស់តេក្វាន់ដូ ITF កម្ពុជា ដែលធ្លាប់ឈ្នះមេដាយអន្តរជាតិគ្រប់កម្រិតទាំងអស់គឺមេដាយមាសពិភពលោក មេដាយមាស ជើងឯកអាស៊ី និងមេដាយមាស ជើងឯកអាស៊ីអាគ្នេយ៍ និងមេដាយសរុបមេដាយជាច្រើនគ្រឿងទៀតក្នុងអាជីពជិត ៣០ឆ្នាំមកនេះ។ លោក ប៉ាល់ ជីវ័ន គឺខ្លាំងទាំងវិញ្ញាសាមេគុន បច្ចេកទេសពិសេស និងប្រយុទ្ធ៕








លោក ប៉ាល់ ជីវ័ន (រូបភាពហ្វេសបុកលោក ជីវ័ន)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


