កីឡា
ខេត្តស្វាយរៀងរៀបចំ LED ធំ៣កន្លែងដើម្បីទស្សនា AFC Challenge League វគ្គផ្តាច់ព្រ័ត្រ
ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានរៀបចំទូរទស្សន៍ LED ចំនួន៣កន្លែងផ្សេងគ្នាដើម្បីផ្សាយបន្តផ្ទាល់ពី BTV News សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបានទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

តាមការឲ្យដឹងពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ LED ខ្នាតធំ សម្រាប់ទស្សនាព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC CHALLENGE LEEAGUE រវាងក្រុមបាល់ទាត់ ក្លិបព្រះខ័នរាជស្វាយរៀង VS FC ARKADAG ។ LED ខ្នាតធំត្រូវដាក់៣កន្លែងផ្សេងគ្នា៖
- ទូរទស្សន៍ LED សួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល)
- ទូរទស្សន៍ LED ខាងមុខសណ្ឋាគារវ៉ៃគោ
- ទូរទស្សន៍LED រង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១
ថ្នាក់ដឹកនាំខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីភាពសប្បាយរីករាយ អបអរសាទរ និងជាសក្ខីភាពនៃថ្ងៃប្រវត្តិសាស្ត្រដំបូងនៅលើទឹកដីកម្ពុជា៕



អត្ថបទ៖ ភក្តី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


