កីឡា
តារាកំពុងរះរបស់ R. Madrid ម្នាក់ ជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាស
ខ្សែការពារវ័យក្មេងរបស់ Real Madrid កីឡាករ Raul Asencio កំពុងប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីត្រូវបានគេចោទប្រកាន់ចែកចាយរូបភាពអាសអាភាសដោយខុសច្បាប់។

តុលាការកំពូលក្នុងប្រទេស អេស្ប៉ាញ បានប្រកាសកាលពីថ្ងៃ ពុធ ទី ១៤ កន្លងទៅថា មានកីឡាករបាល់ទាត់ចំនួន ៤ នាក់ ដែលក្នុងនោះត្រូវគេសង្ស័យថាជាអតីតយុវជន និងកីឡាករ Real Madrid បច្ចុប្បន្នដូចជា Raul Asencio, Andres Garcia, Ferran Ruiz និង Juan Rodriguez បានជាប់ពាក់ព័ន្ធលើករណីចែកចាយរូបភាពអាសអាភាសខុសច្បាប់ ហើយក្នុងចំណោមរូបភាពរបស់នារីទាំងនោះ មានម្នាក់ជាអនីតិជនអាយុក្រោម ១៦ ឆ្នាំទៀតផង។
រឿងរ៉ាវ ដែលកំពុងស្ថិតក្នុងការសង្ស័យនេះបានកើតឡើងតាំងពីខែ មិថុនា ឆ្នាំ ២០២៣ មកម្ល៉េះ នៅពេលដែលកីឡាករទាំង ៤ បានទៅលេងនៅក្លិបកំសាន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅឆ្នេរខ្សាច់ Gran Canaria។
យ៉ាងណា Raul Asencio ធ្លាប់បានទទួលបណ្តឹងឧទ្ធរណ៍រួចម្តងហើយ ប៉ុន្តែសំណុំរឿងនេះត្រូវបានច្រានចោលដោយតុលាការកាលពីខែកុម្ភៈ ខណៈឥឡូវនេះ ករណីនេះកំពុងត្រូវបានគេសើររើឡើងវិញ ដើម្បីជំនុំជំរះជាថ្មី៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ talkSPORT
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


