កីឡា
ក្លិបធំកម្រិត UCL មួយ ចង់បានអ្នកចាំទី De Gea បន្ទាប់ពីឃើញបង្ហាញសមត្ថភាពល្អ
ក្លិប AS Monaco នៃលីគកំពូល បារាំង Ligue 1 បានចាប់អារម្មណ៍កីឡាករអ្នកចាំទី David de Gea នៅរដូវក្តៅនេះ។

De Gea បន្ទាប់ពីចាកចេញពី Manchester United នៅរដូវក្តៅឆ្នាំ ២០២៣ និងបន្តទៅលេងនៅក្លិប Fiorentina បានបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ព្រមទាំងបានជួយឱ្យក្រុមរបស់ខ្លួន បញ្ចប់រដូវកាលដោយឈរនៅលេខរៀងទី ៦ ក្នុងលីគ Serie A របស់ អ៉ីតាលី ហើយក៏ទទួលបានកៅអីលេងពាន UEFA Europa League ផងដែរ។
ថ្មីៗនេះយោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប AS Monaco កំពុងចាប់អារម្មណ៍ចង់ចុះកុងត្រាយក De Gea នៅរដូវក្តៅនេះ ដើម្បីត្រៀមការប្រកួតក្នុង Ligue 1 និងពាន Champions League។
គួរបញ្ជាក់ថា De Gea ដែលបច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំ នឹងផុតសុពលភាពកិច្ចសន្យាជាមួយក្រុម Fiorentina នៅខែ មិថុនា ឆ្នាំ ២០២៥នេះហើយ។ យ៉ាងណា នាមួយរយៈមុន មានសារព័ត៌មានធំៗនៅក្រៅប្រទេស បានចុះផ្សាយព្រោងព្រៀត ថា Fiorentina នឹងបន្តកិច្ចសន្យាថ្មីឱ្យ De Gea មួយរដូវកាលទៀត ដល់ខែ មិថុនា ឆ្នាំ ២០២៦ ប៉ុន្តែគិតត្រឹមពេលនេះ គឺមិនទាន់មានការប្រកាសផ្លូវការណាមួយឡើយទេ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


