កីឡា
ភរិយា De Gea ថា ជីវិតគូរបស់ពួកគេនៅស្រឡាញ់គ្នាធម្មតាទោះនៅឆ្ងាយគ្នា
អ្នកនាង Edurne ភរិយារបស់អតីតអ្នកចាំទី Manchester United កីឡាករ David de Gea បានចេញបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅស្រឡាញ់គ្នាធម្មតា ទោះបី្ដរបស់ខ្លួនត្រូវប្រកបអាជីពនៅប្រទេសអុីតាលី។

ពាក្យចចាមអារ៉ាមបានលេចឡើងទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍របស់ David de Gea បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញបានចុះហត្ថលេខាជាមួយក្លិប Fiorentina នៅរដូវក្តៅនេះ។ កីឡាករវ័យ៣៣ឆ្នាំ de Gea បានត្រឡប់មករស់នៅជាមួយតារាចម្រៀង និងជាតារាសម្ដែងសញ្ជាតិអេស្ប៉ាញអ្នកនាង Edurne បន្ទាប់ពីការចាកចេញពីក្លិប Manchester United កាលពីរដូវក្តៅមុន។
ទោះបីជាយ៉ាងណា David de Gea បានចាកចេញពីភរិយាដែលកំពុងរស់នៅទីក្រុង Madrid នៅពេលផ្លាស់ទៅលេងក្លិបនៅប្រទេសអុីតាលី។ អ្នកនាង Edurne ទទូចថា មិនមានបញ្ហាអ្វីទេរវាងអ្នកទាំងពីរហើយពួកគេស្រលាញ់គ្នាច្រើនជាងពេលមុនទៀត ទោះបីជារស់នៅឆ្ងាយពីគ្នា។

ថ្លែងទៅកាន់សារព័ត៌មានអេស្ប៉ាញ Vanitatis អ្នកនាង Edurne បាននិយាយថា ៖«ពួកយើងមានទំនាក់ទំនងល្អខ្លាំងណាស់។ យើងសប្បាយចិត្តខ្លាំង ហើយពួកយើងមិនបានបែកគ្នាទេ។ ពួកយើងបានរស់នៅបែបនេះអស់រយៈពេល១៤ឆ្នាំមកហើយ។ ចម្ងាយមិនមែនជាបញ្ហាទេ។ យើងរស់នៅឆ្ងាយពីគ្នា ដោយសារតម្រូវការងារ។ វាបានកើតឡើងពេលការងាររបស់គាត់តម្រូវឲ្យធ្វើនៅក្រៅប្រទេស (អេស្ប៉ាញ) ហើយការងាររបស់ខ្ញុំគឺនៅទីក្រុង Madrid»។
ចំពោះ Edurne មានការប្តេជ្ញាចិត្តនិងតាំងចិត្តយ៉ាងខ្លាំងក្នុងការងាររបស់ខ្លួន នៅប្រទេសអេស្ប៉ាញ។ នេះហើយជាហេតុរារាំងនាងក្នុងការធ្វើដំណើរទៅជាមួយ David de Gea ទៅក្លិបណាមួយដែលរូបគេត្រូវបានចុះហត្ថលេខាទៅលេង។ អ្នកនាង Edurne វ័យ៣៨ឆ្នាំរូបនេះគឺជាពិធីការិនីទូរទស្សន៍ និងជាគណកម្មការក្នុងកម្មវិធី Spain’s Got Talent មានន័យថាត្រូវការពេលវេលាជាច្រើននៅក្នុងទីក្រុង Madrid៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


